រថយន្តស៊េរីចាស់ រាងសាមញ្ញ តែតម្លៃមិនក្រោម១០លានដុល្លារ
- 2015-09-04 17:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តស៊េរីចាស់ រាងសាមញ្ញ តែតម្លៃមិនក្រោម១០លានដុល្លារ
ចន្លោះមិនឃើញ
Pebble Beach Auctions គឺជាក្នុងព្រឹត្តិការបង្ហាញប្រភេទរថយន្តចាស់ៗ ដើម្បីដាក់លក់ក្នុងតម្លៃដេញថ្លៃសមរម្យមួយ។ ព្រឹត្តិការនេះត្រូវបានគេធ្វើឡើងចាប់តាំងពីឆ្នាំ ១៩៥០ មកម៉្លេះ។ ក្នុងឆ្នាំ ២០១៥ នេះក៏មានក្រុមហ៊ុនជាច្រើនបានដាក់លក់រថយន្តរបស់ពួកគេ។ ក្នុងនោះក៏មានប្រភេទរថយន្តមួយចំនួនដែលត្រូវបានដាក់លក់ក្នុងតម្លៃថ្លៃមិនក្រោម ១០ លានដុល្លារនោះទេ ដោយរថយន្តទាំងនោះមានដូចជា៖
Ferrari 25 LM Coupe ស៊េរីឆ្នាំ ១៩៦៤
Ferrari 25 LM Coupe ត្រូវបានដាក់លក់ក្នុងតម្លៃ ១៧,៦ លានដុល្លារដោយក្រុមហ៊ុន RM Sotheby's។ ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីនដែលមានកម្លាំង ៣២០ សេះ។ Ferrari 25 LM Coupe ធ្លាប់បានអ្នកមានៗក្នុងប្រទេសធំៗមួយចំនួនប្រើ ដូចជាអង់គ្លេស អ៊ីតាលី បារាំង ជប៉ុន និង សហរដ្ឋអាមេរិក។
Ferrari 250 GT California ស៊េរីឆ្នាំ ១៩៦១
Ferrari 250 GT California ត្រូវបានដាក់លក់ក្នុងតម្លៃ ១៦,៨ លានដុល្លារដោយក្រុមហ៊ុន Gooding & Co.។ រថយន្តស៊េរីឆ្នាំ ១៩៦១ មួយនេះមានកម្លាំងម៉ាស៊ីន ២៧៦ សេះ។
Ferrari 250 GTt SWB Coupe ស៊េរីឆ្នាំ ១៩៦២
Ferrari 250 GTt SWB Coupe ត្រូវបានដាក់លក់ក្នុងតម្លៃ ១៦,៥ លានដុល្លារដោយក្រុមហ៊ុន Gooding & Co.។ កម្លាំងម៉ាស៊ីនរបស់វាគឺ ២៤៧ សេះ។ ហើយរថយន្តនេះត្រូវបានឌីស្សាញដោយអ្នកឌីស្សាញដ៏ល្បីឈ្មោះមួយរបស់ក្រុមហ៊ុន Bertone របស់អ៊ីតាលីគឺលោក Giorgetto Giugiaro។
McLaren F1 LM ស៊េរីឆ្នាំ ១៩៩៨
Jaguar C-Type ស៊េរីឆ្នាំ ១៩៥៣
Jaguar C-Type សេរីឆ្នាំ ១៩៥៣ មួយនេះគឺត្រូវបានដាក់លក់ក្នុងតម្លៃ ១៣,២ លានដុល្លារដោយក្រុមហ៊ុន RM Sotherby's។ ហើយរថយន្តម៉ូដែលនេះក៏ជាជំនាន់ចុងក្រោយនៃប្រភេទ C-types ដែលត្រូវបានគេផលិតឡើងសម្រាប់ការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត LeMans។
Ferrari 250 GT Tour de France ស៊េរីឆ្នាំ ១៩៥៦
Ferrari 250 GT Tour de France ស៊េរីឆ្នាំ ១៩៥៦ គឺត្រូវបានដាក់លក់ក្នុងតម្លៃ ១៣,២ លានដុល្លារដោយក្រុមហ៊ុន RM Sotheby's ។ រថយន្តម៉ូដែលនេះមានម៉ាស៊ីនកម្លាំង ២៦០ សេះ ហើយធ្លាប់បានឈ្នះការប្រកួតក្នុងកម្មវិធីប្រណាំងរថយន្ត Tour de France ក្នុងឆ្នាំ ១៩៥៦ ថែមទៀតផង។
Porsche 956 Coupe ស៊េរីឆ្នាំ ១៩៨២
Porsche 956 Coupe ត្រូវបានដាក់លក់ក្នុងតម្លៃ ១០,១ លានដុល្លារដោយក្រុមហ៊ុន Googing & Co. ។ រថយន្តម៉ូដែលនេះមានកម្លាំងម៉ាស៊ី ៦២០ សេះ។ នៅក្នុងឆ្នាំ ១៩៨៣ Porsche 956 Coupe ធ្លាប់បានប្រណាំងឈ្នះក្នុងការប្រកួតប្រណាំងរថយន្ត Le Mans ៕
អានបន្ត៖ ឡានស្ព័រទំនើបៗ ៥ ម៉ូដែល មានតម្លៃជាង ២ លានដុល្លារ
ប្រែសម្រួល៖ សំនៀង
ប្រភព៖ cnn