ស្នេហាត្រីកោណ តោឈ្មោលពីរប្រយុទ្ធគ្នាដណ្ដើមញីមួយ រញ្ជួយព្រៃ
- 2015-09-17 20:27:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាត្រីកោណ តោឈ្មោលពីរប្រយុទ្ធគ្នាដណ្ដើមញីមួយ រញ្ជួយព្រៃ
ចន្លោះមិនឃើញ
រូបភាពជាច្រើនសន្លឹក បានបង្ហាញទិដ្ឋភាពនៃជម្លោះតោឈ្មោលពីរក្បាល ដែលប្រយុទ្ធគ្នាយ៉ាងសាហាវ ដើម្បីដណ្ដើមយកតោញី នៅឧទ្យានជាតិអាហ្វ្រិកខាងត្បូង។
ដើមហេតុនៃជម្លោះព្រោះស្នេហានេះ កើតឡើយដោយសារតោទីបី (ឈ្មោល) មករំខាន តោញីឈ្មោលពីរក្បាល កំពុងចែចង់គ្នាកណ្ដាលព្រៃ។ ក្រោយមកក៏ផ្ទុះជាការប្រយុទ្ធខាំបង្ហូរឈាមគ្នា ដោយតោឈ្មោលទីបីព្យាយាមដេញ តោឈ្មោលទីពីរឲ្យចេញឆ្ងាយពីមេ។
ការតតាំងគ្នាឮសម្រែកគ្រហឹមលាន់រំពងព្រៃ ដោយប្រើចង្កូម និងក្រញាំទះគ្នាទៅវិញទៅមកនេះ មានរយៈពេលជាង ១០នាទី។ លោក Pieter Meiring ជាអ្នកផ្ដិតយកទិដ្ឋភាពនេះមកពីទីក្រុង Port Elizabeth ប្រទេសអាហ្វ្រិកខាងត្បូង បានប្រាប់ថាលោកសម្ងំស្ងៀមចាំចាប់យកទស្សនិយភាពដ៏អស្ចារ្យនេះ នៅឧទ្យានជាតិ Kruger។ លោកបន្តថា ហេតុការណ៍នេះពិតជាចម្លែកភ្នែក ដោយគ្រាន់តែសម្រែកតោទាំងពីរធ្វើឲ្យលោកបះសក់ឡើងតែម្ដង។
បន្ទាប់ពីប្រយុទ្ធគ្នាដ៏ស្វិតស្វាញមក តោឈ្មោលទីពីរ អាចប្រដេញការរំខានពីអ្នកតោឈ្មោលទី៣ និងបានពាក់តោមេ បានវិញធម្មតា៕
ប្រែសម្រួល៖ ភារុណ ប្រភព&រូបភាព៖ dailymail