អស្ចារ្យ! ចំណាយ​លុយ​ចុង​ក្រោយ​ទិញ​ឆ្នោត​កោស ក្លាយ​ជា​សេដ្ឋី

  • 2014-10-17 16:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​មនុស្ស​គ្រប់​រូប លង់​ខ្លួន​លេង​ល្បែង​​ចាញ់​អស់​ទ្រព្យ​សម្បត្តិ បុរស​ម្នាក់​បែរ​ជា​មហា​សំណាង​ក្លាយ​ជា​សេដ្ឋី​ប្រាក់​លាន​ដោយសារ​ឆ្នោត​កោស។

 

លោក Mohammed Ikramm ដែល​ជា​ម្ចាស់​ហាង​លក់​ឆ្នោត

 

​​​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​ឈ្នះ​ប្រាក់​រង្វាន់ ៤​លាន​ផោន(​ប្រហែល ៦,៤​លាន​ដុល្លារ) ដែល​ជា​ទឹក​ប្រាក់​ច្រើន​បំផុត​ក្នុង​ឆ្នោត​កោស​របស់​​អង់គ្លេស។ លោក Mohammed Ikramm ដែល​ជា​ម្ចាស់​ហាង​លក់​ឆ្នោត បាន​និយាយ​ថា ដំបូង​បុរស​មហា​សំណាង​បាន​ទិញ​ឆ្នោត​កោស​មួយ​សន្លឹក​តម្លៃ ១០​ផោន (ប្រហែល ១៦​ដុល្លារ) ប៉ុន្តែ​មិន​បាន​ឈ្នះ​អ្វី​ទេ។ បន្ទាប់​មក បុរស​ដដែល​នោះ​បាន​ទាញ​ប្រាក់​ចុង​ក្រោយ ២០​ផោន ទិញ​ឆ្នោត​កោស ២​សន្លឹក​ទៀត ហើយ​ក៏​ត្រូវ​បាន​ប្រាក់ ៤​លាន​ផោន​នៅ​សន្លឹក​ឆ្នោត​ចុង​ក្រោយ​គេ។ ម្ចាស់​ហាង​បាន​រៀប​រាប់​ប្រាប់​ពី​សកម្មភាព​ទាំង​អស់ ប៉ុន្តែ​បដិសេធ​មិន​ប្រាប់​ឈ្មោះ​អ្នក​ឈ្នះ​នោះ​ទេ ហើយ​អ្នក​យក​ព័ត៌មាន​ក៏​មិន​អាច​ប្រមាញ់​​បានរូបបុរសមហាសំណាងនោះដែរ។

 

​រង្វាន់​ឆ្នោត​កោស​ធំ​បំផុត​របស់​អង់គ្លេស គឺ​មាន​ត្រឹម ៤​លាន​ផោន ហើយ​ភាគរយ​នៃ​ការ​ត្រូវ​ប្រាក់​រង្វាន់​ធំជាង​គេ​នេះ គឺ​ម្នាក់​ក្នុង​ចំណោម ៤២៣២៨៦០នាក់៕​

 

ហាង​ដែល​បុរសមិនស្គាល់អត្តសញ្ញាណឈ្នះឆ្នោតបានជាង ៦លានដុល្លារ

 

ព័ត៌មានប្លែកៗជាច្រើនទៀត៖ ចុចអាន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail