Honda Click និង​ Suzuki Impulse មាន​រូបរាង​ស្រដៀង​គ្នា ​ចុះ​លក្ខណៈ​សម្បត្តិ​វិញ?

  • 2015-10-01 21:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ក្រុមហ៊ុន​ Suzuki បាន​បង្ហាញ​ពី​ម៉ូតូ​អូតូ​ម៉ូដែល​ថ្មី​របស់​ខ្លួន​ Suzuki Impulse ដែល​មាន​​ការ​រចនា​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​​ម៉ូតូ​ Click របស់​ក្រុមហ៊ុន​ហុង​ដា​ដែរ។

 

 

ក្រៅ​ពី​រូបរាង​ស្រដៀង​គ្នា​ហើយ​ តើ​ម៉ូតូ​ទាំង​ពីរ​មាន​លក្ខណៈ​សម្បត្តិ​ខុស​គ្នា​ដែរ​ឬ​យ៉ាង​ណា​ ទៅ​តាម​ដាន​ការ​ប្រៀប​ធៀប​ត្រួសៗ​ដូច​ខាង​ក្រោម៖

 

-ការ​រចនា៖ ត្បិត​តែ​ម៉ូតូ​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ផ្នែក​ខាង​មុខ​ក៏​ពិត​មែន​ ប៉ុន្តែ​បើ​ពិនិត្យ​មើល​ផ្នែក​ខាង​ក្រោយ​វិញ​គឺ​មាន​ភាព​ខុស​គ្នា​យ៉ាង​ដាច់​ស្រឡះ។ Suzuki Impulse​ មាន​ការ​រចនា​រូប​រាង​ផ្នែក​ខាង​ក្រោយ​ដោយ​អំពូល​ភ្លើង​​បង្ហាញ​សញ្ញា​មិន​មាន​លក្ខណៈ​លយ​ចេញ​មក​ក្រៅ​ដូច​ជា​ Honda Click នោះ​ទេ។

 

ផ្នែក​ខាង​ក្រោយ​ Suzuki Impulse

ផ្នែក​ខាង​ក្រោយ​ Honda Click 2015

-ម៉ាស៊ីន៖ Suzuki Impulse មាន​បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​៤​តង់​ SOHC ដែល​មាន​ខ្យល់​ត្រជាក់​ និង​មាន​កម្លាំង​១២៥​សេសេ​ ដោយ​អាច​បើកបរ​បាន​ចម្ងាយ​៥០​ទៅ​៦០​​គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ​អាស្រ័យ​លើ​ស្ថានភាព​ផ្លូវ។ ចំពោះ​ Honda Click វិញ​បាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​៤​តង់​ SOHC, PGM-Fi ដែល​មាន​ទឹក​ត្រជាក់​ និង​មាន​កម្លាំង​១២៥​សេសេ​ ដោយ​អាច​បើកបរ​បាន​ចម្ងាយ​៦៤,៣​គីឡូម៉ែត្រ​ក្នុង​មួយ​លីត្រ​ នេះ​ក៏​ដោយ​សារ​តែ​​មាន​បច្ចេកវិទ្យា​សន្សំ​សំចៃ​ប្រេង eSP ​របស់​​ក្រុមហ៊ុន​ហុង​ដា។

 

-តម្លៃ៖ Suzuki Impulse ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ប្រមាណ​ជា​១៨០០​ដុល្លារ​​ក្នុង​មួយ​គ្រឿង​ ចំណែក​ឯ​ Honda Click វិញ​មាន​តម្លៃ​ថ្លៃ​ជាង​បន្តិច​គឺ​​ប្រមាណ​ជា​២២០០​ដុល្លារ​ក្នុង​មួយ​គ្រឿង​។

 

 

-លក្ខណៈ​សម្បត្តិ​បន្ថែម៖

 

លក្ខណៈ​សម្បត្តិ​

Suzuki Impulse

Honda Click 2015

ទំហំ​មាឌ​ស៊ីឡាំង​ ១២៥ សេសេ​ ១២៥ សេសេ​
ប្រភេទ​ម៉ាស៊ីន ៤តង់, SOHC, បញ្ចុះ​កម្ដៅ​ដោយ​ខ្យល់ ប្រព័ន្ធ​ប្រើ​ប៊ិច​ PGM-FI ៤តង់, SOHC, បញ្ចុះ​កម្ដៅ​ដោយ​ទឹក
អង្កត់​ផ្ចិត​ស៊ីឡាំង​និង​ជំហាន​ពិស្តុង​ ៥៣,៥ម.x៥៥,២ម. ៥២,៤ម.x៥៧,៩ម.
ប្រព័ន្ធ​អំប្រាយ៉ា​ ប្រភេទ​ស្ងួត​ ស្វ័យ​ប្រវត្តិ​ ប្រភេទ​ស្ងួត​ ស្វ័យ​ប្រវត្តិ
ទំហំ (ទទឹងxបណ្ដោយxកម្ពស់)​ ៦៨០ម.x១៩២០ម.x១០៦៥ម. ៦៨៣ម.x១៩២១ម.x១០៩៦ម.
ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ១២៨៥ម. ១២៨០ម.
កម្ពស់​ពី​ដី ១៣៥ម. ១៣៥ម.
កម្ពស់​កែប​ម៉ូតូ ៧៧០ម. ៧៦៧ម.
ចំណុះ​ធុង​សាំង ៥ លីត្រ ,៥ លីត្រ
ប្រព័ន្ធ​បូម​មុខ​ ប្រភេទ​ Telescopic ប្រភេទ​ Telescopic
ប្រព័ន្ធ​បូម​ក្រោយ ​​ប្រភេទ Telescopic Forks ​​​ប្រភេទ Telescopic Forks
បូមក្រោយ ប្រភេទ double - tube, oil damper ប្រភេទ Unit Swing
ទម្ងន់​ ១១៤​គីឡូក្រាម​ ១១០​គីឡូក្រាម​​​
ហ្វ្រាំងក្រោយ ហ្រ្វាំង​ថាស​ទំហំ ២៤០ម.ម ​ ​​ហ្រ្វាំង​ថាស​ទំហំ ២២០ម.
ប្រព័ន្ធ​ហ្រ្វាំង​មុខ​ ប្រព័ន្ធ​ហ្រ្វាំង Disc​ ប្រព័ន្ធ​ហ្រ្វាំង​រួម(Combi Brake)
ប្រព័ន្ធ​ហ្រ្វាំង​ក្រោយ​ ប្រព័ន្ធ​ស្បែក​ (Drum) ប្រព័ន្ធ​ស្បែក​ (Drum)
តម្លៃ ប្រហាក់​ប្រហែល​១៨០០​ដុល្លារ ប្រហាក់​ប្រហែល​២២០០​ដុល្លារ
 

 

ចុច​អាន៖ ចង់​បាន​ម៉ូតូ​អូតូ​​​​​ស៊ីសាំង​តិច​ ១០ម៉ូដែល​នេះ​អាច​​ត្រូវ​ចិត្ត​

 

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង ប្រភព៖SuzukiCyclesBermudaApHonda