Ronaldo ជិះ​យន្តហោះ​ផ្ទាល់​ខ្លួន​ទៅ​ស្រុក​កំណើត ​និង​ចេញ​ផលិត​ផល​ថ្មី​មួយ​

  • 2015-10-06 21:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​បាន​ជិះ​​យន្ត​ហោះ​​ឯកជន​ផ្ទាល់​ខ្លួន​ ធ្វើ​ដំណើរ​ពី​អេស្ប៉ាញ ទៅ​ប្រទេស​ព័រទុយហ្គាល់​កាល​ពី​ម្សិល​មិញ​​ ​និង​បាន​ចេញ​ផលិត​ផល​ថ្មី​របស់​ខ្លួន​មួយ មុន​ពេល​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ​ដែល​នឹង​លេង​២​ប្រកួត​ ​នៅ​វគ្គ​ជម្រុះ​ Euro 2016 សប្ដាហ៍​នេះ។

 

 

​Ronaldo ​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ បន្ទាប់​ពី​លេង​ឲ្យ​ Real Madrid ​មិន​អាច​ស្វែង​រក​គ្រាប់​បាន ធ្វើ​ឲ្យ​ស្ដេច​ស បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ​ ១-១ ទល់ Atletico Madrid ​​នៅ​​កីឡដ្ឋាន Vicente Calderon ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

 

​បន្ទាប់​ពី​ទៅ​ដល់​ស្រុក​កំណើត​ភ្លាម តារា​ឆ្នើម​ក្រុម​ Real Madrid រូប​នេះ ​បាន​ឆ្លៀត​ពេល​​​ចេញ​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន​មួយ​ គឺ​ស្បែក​ជើង​ដ៏​ប្រណិត​បែប​ស៊ីវិល័យ ​យីហោ CR7 ​នៅ​ក្នុង​ទីក្រុង​ Guimaraes ភាគ​ខាង​ជើង​នៃ​ប្រទេស​ព័រទុយហ្គាល់។ ​កន្លង​មក​ Ronaldo ធ្លាប់​ចេញ​ផលិត​ផល​​ជា​ច្រើន​មក​ហើយ​ដែរ ដូច​ជា​ខោ​ក្នុង​ CR7, អាវ CR7 និង​ទឹក​អប់ CR7 ​ជា​ដើម។

 

​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ដែល​មាន​ CR7 ជា​ប្រធាន​ក្រុម​​ ​ពួកគេ​នឹង​​ត្រូវ​ប៉ះ​ដាណឺម៉ាក និង​ស៊ែប ​​​នៅ​ប្រកួត​ជម្រុះ​ Euro 2016 ​សប្ដាហ៍​នេះ ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​ការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ​នឹង​អាច​កក់​កៅអី​ទៅ​លេង​នៅ​ប្រទេស​បារាំង​ហើយ បន្ទាប់​ពី​​​ប្រកួត​៦​លើក​ មាន​១៥​ពិន្ទុ​ ឈរ​កំពូល​តារាង​ពូល I បច្ចុប្បន្ន៕

 

 

 

 

 

 

 

-ចុចអាន៖ Ronaldo ​​​ទាក់ទង​តារា​ម៉ូដែល​ដាណឺម៉ាក​​វ័យ​១៩​ឆ្នាំ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail

អត្ថបទថ្មី