HTC ប្រកាស​ស្មាតហ្វូន​ថ្មី​រាង​ដូច​ iPhone 6/6s ឯ​តម្លៃ​ជិត​ ៤ រយ​ដុល្លារ​

  • 2015-10-21 15:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ ​ HTC ​បាន​ប្រកាស​​បង្ហាញ​ទូរសព្ទ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន​មួយ​ម៉ូដែល​មាន​ឈ្មោះ​ថា​ ​ HTC One A9 ដោយ​ការ​រចនា​រូបរាង​របស់​វា​គឺ​ពិត​ជា​ដូច​ទៅ​នឹង​​ iPhone របស់​ក្រុមហ៊ុន Apple។

 

 

HTC One A9 ត្រូវ​បាន​រចនា​ឡើង​ដោយ​ស្រោប​ដោយ​អាលុយមីញ៉ូម​ បំពាក់​ដោយ​អេក្រង់​ ៥ អ៊ីញ​ប្រភេទ AMOLED​ កម្រិត​បង្ហាញ​ 1080p, CPU ប្រភេទ​​ octa-core Snapdragon 617 ​, ទំហំ RAM 3GB​, និង​ទំហំ​ផ្ទុក​​ម៉េមូរី 16GB ឬ 32GB និង​អាច​បន្ថែម​ទំហំ​បាន​តាម​រយៈរន្ធ MicroSD Card។

 

 

ចំណែក​ឯ​នៅ​ផ្នែក​ខាង​ក្រោយ​របស់​ HTC One A9 គឺ​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 13MP និង​​​​កាមេរ៉ា​នៅ​ផ្នែក​ខាង​មុខ​មាន​ទំហំ 4MP។ ស្មាតហ្វូន​ជំនាន់​ថ្មី​របស់ក្រុមហ៊ុន​ HTC មួយ​នេះ​ក៏​ត្រូវ​​បាន​ភ្ជាប់​​មក​ជា​មួយ​នឹង​ថ្ម​ដែល​មាន​កម្រិត​ថាមពល​ 2150mAh ​និង​មាន​​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​ផង​ដែរ។

 

 

​HTC One A9 ​គឺ​ត្រូវ​បាន​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ Google គឺ​​ Android 6.0 Marshmallow ​ជា​មួយ​នឹង​ HTC Sense Interface។ ជា​មួយ​គ្នា​នេះ​ដែរ ​ស្មាតហ្វូន​ដែល​មាន​រាង​ដូច​ទៅ​នឹង​ iPhone 6 និង 6s មួយ​នេះ​គឺ​មាន​បួន​ពណ៌​សម្រាប់​ជ្រើស​រើស​មាន​ដូច​ជា​ ប្រាក់ ប្រផេះ ក្រហមជាំ និង ពណ៌​មាស ​ហើយ​វា​នឹង​ដាក់​លក់​នៅ​ខែ​វិច្ឆិកា​ ប៉ុន្តែ​ពុំ​ទាន់​បាន​បញ្ជាក់​ថា​ថ្ងៃ​ណា​នោះ​ទេ។ រី​ឯ​តម្លៃ​វិញ​គឺ​​ ៣៩៩,៩៩ ដុល្លារ​សហរដ្ឋអាមេរិក៕

 

 

 

អាន​បន្ត៖ ក្រុមហ៊ុន​ភេសជ្ជៈ​ Pepsi​ នឹង​​​ប្រកាស​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ឆាប់ៗ​នេះ

 

 

ប្រែសម្រួល៖ សំនៀង ប្រភព៖ independent

អត្ថបទពេញនិយម
អត្ថបទថ្មី