Premier League កក្រើក​វិញ​ល្ងាច​នេះ Man City ​ប៉ះ​ Spurs

  • 2014-10-18 18:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​អាក់​ខាន​ប្រកួត​អស់​ជាង​១០​ថ្ងៃ​មក​ហើយ​នេះ ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Barclays Premier League ​ចាប់​ផ្ដើម​ប្រកួត​វិញ​​ហើយ​ថ្ងៃ​នេះ។ ចំណែក​គូ​ប្រកួត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល Sabay សូម​លើក​យក​មក​វិភាគ គឺ​​ Manchester City ​​បើក​ទ្វា​ផ្ទះ​​ស្វាគមន៍​ Tottenham Hotspur ​វេលា​ម៉ោង​ ៦:៤៥​នាទី​ល្ងាច។

 

 

សម្ដី​អ្នក​ចាត់ការ

 

លោក Manuel Pellegrini អ្នក​ចាត់ការ Man City ​បាន​និយាយ​ថា៖ “ខ្ញុំ​ច្បាស់​ណាស់​ថា​ Spurs ​រដូវ​កាល​នេះ​មិន​ដូច​រដូវ​កាល​មុន​ទេ យើង​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​មុន​ទោះ​ជា​នៅ​ក្រៅ​ដី​ឬ​ក្នុង​ដី​ក៏​ដោយ។ ក្រុម​យើង​មិន​អាច​រក​បាន​៥​ទៅ​៦​គ្រាប់​ដូច​កាល​មុន​នោះ​ទេ។ Pochettino ​ជា​គ្រូ​បង្វឹក​ល្អ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​ដឹង​ថា​ការ​ប្រកួត​ល្ងាច​នេះ​នឹង​ធ្វើ​ឱ្យ​យើង​ពិបាក។ ដូច​ខ្ញុំ​បាន​និយាយ​អីចឹង​ការ​ប្រកួត​រដូវ​កាល​មុន​មិន​មាន​អី​ទាក់ទង​នឹង​រដូវ​កាល​នេះ​ទេ ដូច្នេះ​ក្រុម​យើង​ទាំង​មូល​ត្រូវ​ប្រឹង​ប្រែង​បន្ត​ទៀត”។

 

ចំណែក​លោក Mauricio Pochettino ​ដែល​ជា​អ្នក​ចាត់​ការ​ក្រុម Tottenham ​វិញ​បាន​និយាយ​ដែរ​ថា៖ “ការ​ពិត​ទៅ​ ខ្ញុំ​មិន​ចាំ​លទ្ធផល​ចាញ់ Man City ​៦-០ ​និង​ ៥-១ ​កាល​ពី​រដូវ​កាល​មុន​អី​នោះ​ទេ។ នេះ​ជា​រដូវ​កាល​ថ្មី កីឡាករ​ថ្មី និង​បច្ចេកទេស​ថ្មី ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​មិន​ឱ្យ​ដូច​រដូវ​កាល​មុន​ទេ។ វា​មិន​មែន​ជា​រឿង​សំខាន់​ទេ​ចំពោះ​រដូវ​កាល​មុន​នោះ អ្វី​ដែល​សំខាន់​នោះ​គឺ​រដូវ​កាល​នេះ​ តើ​យើង​ធ្វើ​បាន​ល្អ​ប៉ុនណា”។

 

ជំនួប​រវាង​ក្រុម​ទាំង​២​នា​ពេល​កន្លង​មក

 

ជើង​កីឡាករ

 

Manchester City ​នឹង​ត្រូវ​អវត្តមាន​កីឡាករ​៣​នាក់​គឺ Nasri, Nastsic ​និង Mangala។ ចំពោះ​ក្បួន​សម្រាប់​ល្ងាច​នេះ​គឺ​អាច​ជា​ ៤-២-៣-១ ដែល​កីឡាករ​ជា​ជម្រើស​១១​នាក់​ដំបូង​នោះ​ប្រហែល​ជា​មាន​ Hart, Kompany, Zabaleta, Demichelis, Clichy, Fernandinho, Fernando; Milner, Touré, Silva ​និង​ Agüero។

 

រីឯ​ខាង​ Tottenham ​វិញ​នឹង​ត្រូវ​អវត្តមាន​ Naughton (កែង​ជើង), Walker ​(ក្រលៀន)។ ចំពោះ​យុទ្ធសាស្ត្រ​របស់​លោក Mauricio Pochettino ​គឺ ៤-២-៣-១ ដូច​ Man City ​ដែរ ដែល​ជម្រើស​១១​នាក់​ដំបូង​នោះ​គឺ Lloris , Naughton, Vertonghen, Kaboul, Rose, Mason, Lamela, Capoué, Eriksen, Chadli និង​ Adebayor។

 

ប្រវត្តិ​ជួប​គ្នា

 

គិត​ចាប់​ពី​ដើម​មក​ក្រុម​ទាំង​ពី​ធ្លាប់​បាន​ជួប​គ្នា​១២៧​ដង​មក​ហើយ​ដែល​ក្នុង​នោះ​ Manchester City ​ឈ្នះ​៤៨​ដង​ស្មើ​៣០​ដង ​និង​ចាញ់​៤៩​ដង។ ៦​ប្រកួត​ចុង​ក្រោយ​របស់​ Man City ​ពេល​ទទួល​ Tottenham ​គឺ​ឈ្នះ​ទាំង​៦​ប្រកួត​ហើយ​គិត​ជា​មធ្យម​ក្នុង​ជំនួប​របស់​ក្រុម​ទាំង​ពីរ​រក​គ្រាប់​បាល់​មិន​ក្រោម​៥​គ្រាប់​ទេ។

 

អ្វី​ដែល​គូរ​ដឹង

 

រដូវ​កាល​នេះ ៧​ប្រកួត​ដំបូង​ Manchester City ​ឈ្នះ​៤​ចាញ់​១​ និង​ស្មើ​២ ​ហើយ​កីឡាករ​ដែល​ឧស្សាហ៍​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នោះ​គឺ Aguero ​ដែល​រក​បាន​៥​គ្រាប់​មក​ហើយ។ ចំណែក​ Spurs ​វិញ ​៧​ប្រកួត​ដូចគ្នា ​តែ​ឈ្នះ​៣​ ចាញ់​២ ​ស្មើ​២​ និង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​នេះ​គឺ Chadli ​រក​បាន​៤​គ្រាប់​ហើយ។

 

៦​គូ​​ផ្សេង​ទៀត​ដែល​ត្រូវ​ប្រកួត​យប់​នេះ​ដែរ៖

 

ព្យាករណ៍​របស់ Sabay៖ Manchester City ៣-១ Tottenham

ចុះ​ប្រិយមិត្ត​វិញ ទស្សន៍ទាយ​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ bbc, guardian