Ronaldo៖ ខ្ញុំជាកីឡាករល្អបំផុតលើលោក
- 2015-11-06 15:59:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo៖ ខ្ញុំជាកីឡាករល្អបំផុតលើលោក
ចន្លោះមិនឃើញ
Cristiano Ronaldo ខ្សែបម្រើប្រយុទ្ធឆ្នើមក្រុម Real Madrid បាននិយាយថា ខ្លួនគឺជាកំពូលកីឡាករល្អបំផុតលើលោក។
ក្នុងបទសម្ភាសន៍ជាមួយ BBC កីឡាករវ័យ៣០ឆ្នាំ បានលើកឡើងថា ខ្លួនបានលេងដល់កម្រិតកំពូលមួយ ដែលអ្នកផ្សេងមិនងាយនឹងធ្វើបាន។ កីឡាករជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថា៖ "ខ្ញុំមិនចាំបាច់និយាយថា «ខ្ញុំជាកីឡាករអស្ចារ្យក្នុងប្រវត្តិសាស្ត្រ ឬខ្ញុំជាវីរបុរសទេ» ចំនួននៃការស៊ុតរបស់ខ្ញុំ វាបានបង្ហាញរឿងគ្រប់យ៉ាង"។
Ronaldo ដែលផ្ទេរពី Manchester United ទៅ Real តម្លៃ៨០លានផោន កាលឆ្នាំ២០០៩ យល់ថាខ្លួន បានលេងដល់កម្រិតមួយស្ទើរមិនគួរឲ្យជឿ នៅរយៈពេល៨រដូវកាលចុងក្រោយនេះ និងបន្ថែមថា រូបគេចង់លេង៥ ឬ៦រដូវកាលទៀត។ បច្ចុប្បន្ន CR7 ស៊ុតបាន៥០៤គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៧៦០ ប្រកួត។
“ដើម្បីឲ្យខ្លាំងជាងនេះទៀត វាលំបាកណាស់។ ខ្ញុំគ្រាន់តែចង់រក្សាទម្រង់ប៉ុណ្ណឹង ព្រោះប៉ុណ្ណេះខ្ញុំគិតថា វាជារឿងលំបាកបំផុតមួយហើយ សម្រាប់កីឡាករបាល់ទាត់ម្នាក់។ ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំតែងតែជាកីឡាករល្អបំផុត។ ខ្ញុំមិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាទេ ឬនិយាយអ្វីទេ។ ក្នុងចិត្តរបស់ខ្ញុំ មិនមែនត្រឹមតែឆ្នាំនេះទេ ប៉ុន្តែគ្រប់ពេលវេលាទាំងអស់ ខ្ញុំតែងតែល្អបំផុត”។ ម្ចាស់ពាន FIFA Ballon d'Or ៣សម័យកាលបញ្ជាក់។
Ronaldo ក៏ត្រូវបានគេចោទជាសំនួរប្រៀបធៀបទៅនឹងកីឡាករ Barcelona តារាឆ្នើម Lionel Messi របស់ជម្រើសជាតិអាហ្សង់ទីន ដែលស៊ុតបាន៤១៨គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៤៩២ប្រកួត និងជាម្ចាស់ពានរង្វាន់ FIFA Ballon d'Or ៤សម័យកាលផងដែរ។
“វាជាមតិរៀងៗខ្លួន។ ខ្ញុំគោរពមតិគ្រប់គ្នា។ ប្រហែលជាមតិរបស់អ្នកយល់ថា Messi ល្អជាងខ្ញុំ ប៉ុន្តែក្នុងគំនិតរបស់ខ្ញុំ ខ្ញុំល្អជាងគាត់។ ដូច្នេះវាជារឿងធម្មតាទេ”។ កីឡាករ Top Scorers នៅក្នុងប្រវត្តិសាស្ត្រ UEFA Champions League (៨២គ្រាប់) បន្ថែម៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុះប្រិយមិត្តយល់ថា Ronaldo ពិតជាកំពូលកីឡាករលើលោកដែរទេ?
-ចុចអាន៖ Sir Alex ធ្លាប់ធ្វើឲ្យ Ronaldo ស្រក់ទឹកភ្នែក កាលនៅ Man Utd
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc