ជយោ! វីរនារី កែ ឡេង ឈ្នះមេដាយមាសហើយ ការពារមេដាយពិភពលោកបានសម្រេច
- 2015-11-07 14:40:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជយោ! វីរនារី កែ ឡេង ឈ្នះមេដាយមាសហើយ ការពារមេដាយពិភពលោកបានសម្រេច
ចន្លោះមិនឃើញ
វីរនារីកម្ពុជា កែ ឡេង បានឈ្នះមេដាយមាសពិភពលោកជាលើកទី២ បន្ទាប់ពីបានយកឈ្នះកីឡាការិនីទុយនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រមុននេះបន្តិច។ ការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅ៥ដំណាក់កាល អ្នកស្រី កែ ឡេង បានយកឈ្នះដោយពិន្ទុ៣៣-២៥សម្រាប់វិញ្ញាសាវាយទោលនារី (Shooting) ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកប៉េតង់ពិភពលោកឆ្នាំ២០១៥នៅប្រទេសថៃ។ ដូច្នេះមានន័យថា វីរនារីកម្ពុជាការពារមេដាយមាសពិភពលោករបស់គាត់បានសម្រេច និងជាមេដាយមាសប៉េតង់ពិភពលោកលើកទី២ ខណៈលើកទី១ ឆ្នាំ២០១៣នៅបារាំង។ បងប្អូនជួយអបអរសាទ!
រូបភាពហែ កែ ឡេង កន្លងមក
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ Chantrea Oum