កម្ពុជា ចាញ់ African All Stars ២-១
- 2015-11-07 03:37:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចាញ់ African All Stars ២-១
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមកីឡាករអាហ្វ្រិក (African All Stars)ដែលប្រកបអាជីពនៅកម្ពុជាដោយលទ្ធផល ២-១ សម្រាប់ការប្រកួតមិត្តភាពនៅយប់ថ្ងៃទី៦ វិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិ។
ការប្រកួតនៅតង់ទី១ ក្រុមកម្ពុជាបានស៊ុតបំប៉ោងសំណាញ់ទីរបស់ក្រុមកីឡាករអាហ្វ្រិកដើម្បីមុខមុន ប៉ុន្តែនៅចុងតង់ទីមួយ ក្រុមអាហ្វ្រិកបានតាមស្មើ១-១ រហូតចប់តង់ទី១។ ចំពោះការប្រកួតនៅតង់ទី២ក្រុមកម្ពុជាមិនស្វែងរកគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់ដៃគូបានឡើយ ប៉ុន្តែនៅចុងទី២ ក្រុមអាហ្វ្រិកបានបន្ថែម១គ្រាប់ទៀតដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ២-១។
អត្ថបទ៖ ជាន ចាន់រ៉ា