ដង Selfie ពិសេសមើលទៅដូចជាដៃមនុស្សយ៉ាងអញ្ចឹង
- 2015-11-22 16:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដង Selfie ពិសេសមើលទៅដូចជាដៃមនុស្សយ៉ាងអញ្ចឹង
ចន្លោះមិនឃើញ
បុរសជនជាតិជប៉ុនមួយរូបឈ្មោះ Mansun បានបង្កើតការច្នៃប្រឌិតថ្មីមួយដែលវាគឺជាការប្រែប្រួលមុខមាត់ថ្មីនៃដង Selfie។
ការច្នៃប្រឌិតថ្មីរបស់បុរសរូបនេះគឺជាដង Selfie ដ៏វែងមួយប៉ុន្តែវាមានរូបរាងខុសពីដងធម្មតា ពោលគឺត្រូវបានរចនាដោយដាក់ដៃក្លែងក្លាយមួយនៅផ្នែកខាងចុងនៃដង។ លោក Mansun បាននិយាយថាមូលហេតុដែលគាត់ច្នៃប្រឌិតដៃ Selfieនេះក៏ព្រោះតែមានអារម្មណ៍ថាអៀនខ្មាសនៅពេលដែលប្រើប្រាស់ដង Selfie ធម្មតានៅទីសាធារណៈ។ ជាក់ស្ដែងមើលតាមរូបថតដែលគាត់ប្រើប្រាស់ដៃ Selfie នេះនៅទីសាធារណៈឃើញថា គាត់ហាក់ដូចជាមានភាពសប្បាយចិត្ត ជាជាងការប្រើប្រាស់ដង Selfie។
លោក Mansun មិនមានគម្រោងថានឹងផលិតឧបករណ៍នេះដើម្បីលក់នោះឡើយ ប៉ុន្តែគាត់បានផ្ដល់រូបភាពលម្អិតសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ធ្វើដៃ Selfie នេះដោយខ្លួនឯង៕
ចុចអាន៖ ឧបករណ៍បន្ថែមរបស់ Go Pro ធ្វើឲ្យអ្នកអាចថតរូបបានស្ទើរគ្រប់ស្ថានភាព
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ ODDITYCentral