​ចំណុច​ពិសេសៗ​របស់ Audi Q7 ស៊េរី​ឆ្នាំ​ ២០១៤

  • 2014-09-17 17:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​រថយន្ត​ខ្នាត​យក្ស​ Audi អាល្លឺម៉ង់​បាន​បង្ហាញ​រថយន្ត​ស៊េរី​ថ្មី​មួយ​ទៀត​គឺ​ Q7 ម៉ូដែល​ឆ្នាំ​ ២០១៤។ ម៉ូដែល​នេះ​មាន​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​កម្ពុជា​ហើយ និង​ការបំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ដែល​មិន​អាច​មើល​រំលង​បាន​។ សម្រាប់​អ្នក​ចាប់​អារម្មណ៍​លើ​រថយន្ត​​​ប្រណិត​មួយ​នេះ​ពិត​ជា​ចង់​ដឹង​ថា ​តើ​ Audi Q7 មាន​ចំណុច​លេច​ធ្លោ​ណា​ខ្លះ​ដែល​គួរ​តែ​ទិញ​យក​មក​ជិះ? អីចឹង​​ Sabay សូម​បង្ហាញ​ចំណុច​ដ៏​អស្ចារ្យ​របស់​រថយន្ត​លំដាប់​ High Class ​នេះ​ដូច​ខាង​ក្រោម៖

១. ផ្នែក​ខាង​ក្រៅ​៖

- តួ​រថយន្ត​ផលិត​ពី​ដែក​ថែប​យ៉ាង​រឹង​មាំ​ដែល​អាច​រក្សា​លំនឹង​ពេល​កំពុង​បើក​បរ​គ្រប់​ស្ថានភាព​ផ្លូវ - ​ប្រភេទ​ 4 Wheel Drive ដែល​អាច​ឡើង​ទួល ​ឬ​ចុះ​ទួល​ដោយ​​​គ្មាន​បញ្ហា - ​បំពាក់​អំពូល​មុខ​ប្រភេទ​ LED ​ដែល​អាច​បំភ្លឺ​ផ្លូវ​បាន​យ៉ាង​ច្បាស់​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ងងឹត​ខ្លាំង ​- បំពាក់​កាមេរ៉ា​ក្រោយ​​ផ្តល់​ភាព​ងាយ​ស្រួល​​ពេល​ថយ​មិន​ចាំ​​បាច់​ងាក - ភ្លើង​ក្រោយ​បាន​រចនា​ជា​ផ្កា​យ៉ាង​ទាក់​ទាញ - បំពង់​ស៊ីម៉ាំង​បាន​បំពាក់​បច្ចេកវិទ្យា​រក្សា​សំឡេង​មិន​ឱ្យ​ឮ​ខ្លាំង​ និង​រំភាយ - ​កញ្ចក់​រថយន្ត​អាច​ការពារ​កាំរស្មី​ UV និង​រក្សា​សីតុណ្ហភាព​ឱ្យ​នៅ​តែ​ត្រជាក់​ទោះ​ស្ថិត​ក្នុង​​អាកាស​ធាតុ​ក្ដៅ​ - ​កញ្ចក់​ដំបូល​អាច​បិទ​បើក​ដោយ​ស្វ័យ​ប្រវត្តិ

២. ផ្នែក​ខាង​ក្នុង៖ ​- ម៉ាស៊ីន​ទំហំ​ ៣​ លីត្រ - ​បំពាក់​ម៉ាស៊ីន​សាំង​ - ដំណើរ​ការ​ដោយ​ប្រអប់​ចង្កេះ​លេខ​ ៨​ វគ្គ​ស្វ័យ​ប្រវត្តិ​ - ​មាន​ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ស្វ័យ​​ប្រវត្តិ - ​មាន​កៅអី​អង្គុយ​ ៧​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ ១០​​នាក់​ - ស្រោម​កៅអី​ផលិត​ពី​ស្បែក​យ៉ាង​ស្វិត​ -​ ចង្កូត​រថយន្ត​អាច​​បត់​បែន​តាម​ការ​ចង់​បាន​របស់​អ្នក​បើកបរ - តួ​ខាង​ក្នុង​មាន​លក្ខណៈ​ធំ​ទូលាយ​អាច​សម្រួល​ឥរិយាបថ​គ្រប់​ស្ថានការណ៏ - បំពាក់​ Speaker ដែល​មាន​សំឡេង​ Stereo​ ពេញ​ផ្ទៃ​រថយន្ត

​ម៉ូដែល​នេះ​មាន​តម្លៃ​ខ្ទង់​ ១០​ ម៉ឺន​ដុល្លារ​គិត​ទាំង​ពន្ធ​នាំ​ចូល៕

អាន៖ Audi បើក​ទីផ្សារ​ថ្មី សម្ញែង​រថយន្ត​ស៊េរី​កប់​តម្លៃ​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖ audiusa