Nuno ដើរ​ចេញ​ពី​តួនាទី​អ្នក​ចាត់ការ​ក្រុម​ Valencia

  • 2015-11-30 16:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Nuno Espirito Santo បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​តំណែង​ជា​អ្នក​ចាត់ការ​​ក្រុម​ Valencia ហើយ ក្រោយ​ដឹកនាំ​ក្រុម​ចាញ់ Sevilla ០-១ យប់​មិញ។

 

អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់ ជួប​នូវ​បរាជ័យ​ដ៏​ជូរ​ចត់​ ខណៈ​កូន​ក្រុម​មិន​បាន​ស៊ុត​សំដៅគូ​ប្រជែង Sevilla សូម្បី​តែ​មួយ​ជើង​ ស្រប​ពេល​ដែល​ក្រុម​ទាំង​មូលត្រូវ​លេង​ដោយមានគ្នា​តែ៩​នាក់​លើ​ទីលាន ​ក្រោយ​ខ្សែ​ការពារ Joao Cancelo និង​ខ្សែបម្រើ Javi Fuego ត្រូវពិន័យ​កាត​ក្រហម។

 

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថាការ​ចាញ់ Sevilla មិនមែន​ជា​មូលហេតុ ដែល​លោក Nuno លា​ឈប់​នោះ​ទេ។ អ្នក​ចាត់​ការ​វ័យ៤១ឆ្នាំ​ ដឹក​នាំ Valencia ស្ថិត​នៅ​ចំណាត់​ថ្នាក់ លេខ​៩ នៅ​រដូវកាល​នេះ បន្ទាប់​ពី​រដូវកាល​មុន លោក​​បាន​ជួយ​ក្លិប​ឲ្យ​ទៅ​លេង​នៅ UEFA Champions League ក្រោយ​បញ្ចប់​ក្នុង​ចំណាត់​លេខ​៤។

 

Valencia ​នឹង​ទៅ​លេង​នៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ Champions League បើ​សិន​ជា​អាច​ឈ្នះការ​ប្រកួត​ចុង​ក្រោយ​វគ្គ​ជម្រុះ​តាម​ពូល។ ចំណែក​ការ​ប្រកួតនៅ​ La Liga  ក្រុមជើងឯក៦​សម័យ​កាល នឹង​ត្រូវ​ប៉ះ​ក្រុម​កំពូល​តារាង Barcelona នា​ប្រកួត​បន្ទាប់៕

 

ចុចអាន៖ គ្រាប់​បាល់​ល្អ​បំផុត​ទាំង​១០​​នៃ​ឈុត​ Academy និង​ឈុត​ធំ​របស់ Valencia រដូវ​កាល​មុន

 

ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ sport-english

អត្ថបទថ្មី