Motor Expo 2015 ​នាំ​ឧស្សាហកម្ម​យានយន្ត​ថៃ​​ទទួល​ស្គាល់​​ជា​លក្ខណៈ​សាកល

  • 2015-12-02 21:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​យានយន្ត​ខ្នាត​អន្តរជាតិ​លើក​ទី ៣២ នៅ​ប្រទេស​ថៃ (The 32nd Thailand Motor Expo 2015) បាន​បើក​សម្ពោធ​ជា​ផ្លូវការ​​នៅ​ព្រឹក​នេះ ក្រោម​វត្តមាន​ចូលរួម​​ថ្នាក់​ដឹកនាំ​​​និង​​តំណាង​មក​ពី​ក្រុមហ៊ុន​​រថយន្ត​​ជា​ច្រើន​។ ពិព័រណ៍​រថយន្ត​ថៃ​ប្រចាំ​ឆ្នាំ ធ្វើ​ឡើង​ដើម្បី​ជំរុញ​និង​ធ្វើ​ឱ្យ​ពិភពលោក​​​​ទទួល​ស្គាល់​គុណភាព​​ឧស្សាហកម្ម​​​យានយន្ត​ថៃ​កាន់​តែ​​​ខ្លាំង​​ថែមទៀត​។

 

 

លោក Kwanchai Paphatphong ប្រធាន​គ្រប់គ្រង​​​ការ​​រៀប​ចំ​ពិព័រណ៍ Motor Expo លើក​ទី ៣២ បាន​​ប្រាប់​ Sabay ឱ្យ​ដឹង​ថា​ ពិព័រណ៍​​​យានយន្ត​ខ្នាត​អន្តរជាតិ​​នៅ​ប្រទេស​ថៃ​នេះ បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ទំនើប​​និង​​ភាព​សំបូរ​​បែប​នៃ​​​​​​គ្រឿង​យន្ត​​​ក្នុង​ស្រុក (ថៃ) និង​ពី​ទូទាំង​ពិភព​លោក ដែល​មនុស្ស​​មួយ​ចំនួន​ពុំ​ទាន់​បាន​​ទស្សនា​។

 

លោក​បន្ត​ថា គោល​បំណង​នៃ​ការ​រៀបចំ​ពិព័រណ៍​យានយន្ត​របស់​ថៃ​នេះ ក៏​ជា​ការ​រួម​ចំណែក​ចង់​​​លើក​ស្ទួយ​​ដល់​​ឧស្សាហកម្ម​យានយន្ត​របស់​​ប្រទេស​ថៃ​ ឱ្យ​កាន់​តែ​រីកចម្រើន​និង​មាន​​ការ​​ទទួល​ស្គាល់​ជា​លក្ខណៈ​​សាកល​។

 

ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ មាន​ការ​អញ្ជើញ​​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​​​ រួម​ទាំង​តំណាង​មក​ពី​កម្ពុជា។ ពិព័រណ៍​រថយន្ត​លើក​ទី ៣២ ​នៅ​ប្រទេស​ថៃ​ឆ្នាំ​ ២០១៥​​ ​ធ្វើ​ឡើង​ក្រោម​​ប្រធាន​បទ “New Standards…Thai Vehicles Care About the Earth” ដែល​មាន​រថយន្ត​ស៊េរី​ទំនើប​ៗ​ចំនួន ៣៣ ម៉ាក មក​ពី ១១ ប្រទេស និង​ម៉ាក​ម៉ូតូ​ធំ​ចំនួន ១៥ មក​ពី​៨ប្រទេស រួម​នឹង​រថយន្ត​គំរូ (Prototype) ៤គ្រឿង និង​គ្រឿង​យន្ត​ថ្មីៗ​ចំនួន​១០គ្រឿង​ទៀត ដាក់​បង្ហាញ​អ្នក​ទស្សនា​ក្នុង​ពិព័រណ៍ Motor Expo 2015 នេះ។

 

 

 

ព័ត៌មាន​​ផ្សេង​ទៀត​ទាក់ទង​នឹង​រថយន្ត​និង​ម៉ូតូ​ទំនើប​ក្នុង​ពិព័រណ៌ Motor Expo 2015 សូម​តាម​ដាន​ជាមួយ​ Sabay បន្ត​ទៀត៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត