អ្នកវិទ្យាសាស្ត្រអាមេរិករកឃើញថ្នាំ ធ្វើឲ្យរស់ដល់អាយុ១២០ឆ្នាំ
- 2015-12-02 21:35:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្ត្រអាមេរិករកឃើញថ្នាំ ធ្វើឲ្យរស់ដល់អាយុ១២០ឆ្នាំ
ចន្លោះមិនឃើញ
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងពិសោធន៍ថ្នាំម្យ៉ាងប្រឆាំងនឹងភាពចាស់ដំបូងគេ ដែលអាចឲ្យមនុស្សរស់នៅមានសុខភាពល្អរហូតដល់អាយុ ១២០ឆ្នាំ។ ថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម គេហៅថា «Metformin» នោះ បានពិសោធន៍ពន្យារអាយុសត្វរួចហើយ។
រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក កំពុងតេស្តលើមនុស្សវិញម្ដង ដោយអ្នកជំនាញជាច្រើនសង្ឃឹមថាវាអាចធ្វើឲ្យមនុស្សចាស់អាយុ៧០ឆ្នាំ មានសុខភាពរឹងមាំដូចអាយុ៥០ឆ្នាំដែរ។
លោកសាស្រ្ដាចារ្យ Gordon Lithgow អ្នកជំនាញនៅវិទ្យាស្ថាន Buck សម្រាប់ការសិក្សាស្រាវជ្រាវលើភាពចាស់ ក្នុងរដ្ឋកាលីហ្វញ៉ា និយាយថា៖ "ប្រសិនបើអ្នកចង់បានអាយុវែង អ្នកត្រូវកាត់បន្ថយភាពចាស់ នោះជំងឺគ្រប់ប្រភេទនឹងត្រូវកាត់បន្ថយដែរ។ ខ្ញុំបានស្រាវជ្រាវភាពចាស់រយៈពេល ២៥ឆ្នាំ ហើយយើងនឹងជជែកពិភាក្សាអំពីការពិសោធន៍លើមនុស្សវិញម្ដង។ រាល់ហេតុផលទាំងអស់ ត្រូវគេជឿថា អាចទៅរួច។ នាពេលអនាគត យើងនឹងជ្រើសរើសថ្នាំជីវសាស្ត្រដែលយើងផលិតនេះ ឲ្យមនុស្សលេបតែម្ដង"៕
សម្រាប់ប្រិយមិត្តវិញ ជឿដែរឬទេ ថាថ្នាំនេះអាចធ្វើឲ្យមនុស្សរស់ដល់ជាង១០០ឆ្នាំ?
ចុចអាន៖ ប្រទះឃើញធ្មេញអាយុជាង៥សែនឆ្នាំមុនរបស់មនុស្សសម័យបុរាណ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ metro