អ្នក​ធាត់​​ជ្រុល​​នៅ​ចិន​កំពុង​កើន​ឡើង​ ឯ​ប្ដី​ប្រពន្ធ​មួយ​គូ​ឡើងជិត​២០០គីឡូ​ រួម​ភេទ​លែង​កើត

  • 2015-12-03 17:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​​ចិន​ដែលធាត់​លើស​ទម្ងន់ កំពុង​កើន​ឡើង​គួរ​ឲ្យព្រួយ​បារម្ភ ជា​ពិសេស​គឺ​អ្នក​មាន​ជីវភាព​ធូរធា។ ​ប្ដី​ប្រពន្ធ​​មួយ​គូ​រស់​នៅ​ខេត្ត​ស៊ីឈួន ភាគ​និរតី​​ ប្រទេស​ចិន ដែល​មាន​ឈ្មោះ Lin Yue និង​ Deng Yang  ​​​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​ដែរ។ គេ​ទាំង​២នាក់ មាន​ទម្ងន់​​មិន​ដល់​១០០គីឡូ​​នោះ​ទេ​មុន​ពេល​រៀបការ ​តែ​បាន​ឡើង​​យ៉ាង​រហ័ស​ជិត ២០០គីឡូ​ក្រាម​ដូច​គ្នា​ បន្ទាប់​ពី​រៀប​​ការ​បាន៥ឆ្នាំ។ ដោយ​សារ​ធាត់​ជ្រុល ពួក​គេ​មិន​អាច​រួម​ភេទដើម្បី​បង្កើត​កូន​ស្នង​ត្រកូល​បាន​នោះ​ឡើយ។ ​

 

 

ស្ថិត​ក្នុង​វ័យ​ខ្ទង់​៣០ឆ្នាំ ពួកគេ​បាន​សម្រេច​ចិត្ត​សម្រក​ទម្ងន់​​វិញតាម​រយៈ​ការ​វះកាត់​​ ក្រោម​ការ​ណែនាំ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុង​ឆាងឈុន ភាគ​ឦសាន​ប្រទេស ។ យ៉ាង​ណា​ក្ដី គេ​មិន​ទាន់​ដឹង​ថា​នឹង​ស្រក​បាន​ប៉ុណ្ណា​នៅ​ឡើយ​ទេ។ មាន​មនុស្ស​ជា​ច្រើន បាន​ជូន​ពរ​ពួក​គេ​ឲ្យ​ស្រក​ទម្ងន់​តាម​ប្រាថ្នា។

 

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា ​​​​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ​ប្រជាជន​ចិន​ធាត់​​លើស​ទម្ងន់ ​មាន​ចំនួន​កើន​ឡើង​តាម​ជីវភាព​របស់​ពួកគេ។ ការសិក្សាស្រាវជ្រាវ​​​មួយ​ ធ្វើ​ឡើង​ដោយ​​​វិទ្យាស្ថាន​​​វាស់​ស្ទង់​សុខភាព និង​ការ​វាយ​តម្លៃ​​ របស់​សាកលវិទ្យាល័យ Washington បាន​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ពេទ្យ The Lancet ក្នុង​ឆ្នាំ២០១៤ បាន​រក​ឃើញ​ថា ​បុរស​ពេញវ័យ​ចិន​​ចំនួន​ជាង​២៨% និង​នារី ២៧% ​​ទូទាំង​ប្រទេស​បាន​ធាត់​ហួស​ទម្ងន់ ដែល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​​ត្រូវ​ផ្ដល់​ប្រព័ន្ធ​រក្សា​សុខុមាលភាព ជូន​ពួកគេ​៕

 

 
 
 
 

ចុចអាន៖ មិន​ឃើញ​មិនជឿ​​! នារី​ធាត់​កន្ទ្រល ប្រែ​ជា​ទេពអប្សរ​កំពូល​សម្រស់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ nypost

អត្ថបទពេញនិយម