ហ្គេម​ខ្មែរ​ "​សុក និង​សៅ"​ គ្រាន់​តែ​ឮ​ឈ្មោះ​​ក៏​បង្កប់​អត្តសញ្ញាណ​ជាតិ​ដែរ​

  • 2014-09-14 17:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខ និង សៅ ជាហ្គេម​ថ្មី​សន្លាង​មួយ​ទៀត ដែល​កូន​ខ្មែរ​មួយ​ក្រុម​ទើប​តែ​​បាន​​បង្កើត​​ឡើង​ សម្រាប់​លេង​លើ​ Smartphone ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone និង Android។

 

 

លោក​ ឈួម​ ពិសិដ្ឋ នាយក​​ DirexPlay បាន​ឲ្យ​ដឹង​ថា​ សុក និង​សៅ ​​ជា​ហ្គេម​​បែប​ផ្សង​ព្រេង​​ថ្មីមួយ​ទៀត​ដែល​​​​ក្រុម​លោក​ទើប​តែ​បង្កើត​ឡើង​។ លោក​ថា ​ក្រុម​លោក​បាន​ចំណាយ​ពេល​ជាង ៦ ខែ​ក្នុង​ការ​បង្កើត​ហ្គេម​ខ្មែរ​​មួយ​នេះ។

 

ហ្គេម​សុក និង​សៅ ​​ការ​ឌីហ្សាញបាន​​បង្ហាញ​ពី​​អត្តសញ្ញាណ​ខ្មែរ​​ជាមួយ​​​​រូបភាព​​ទេសភាព​ស្រុក​ស្រែ​ចម្ការ​ វប្បធម៌​ និង​ជីវភាព​រស់នៅ​​​របស់​កសិករ​​នៅ​តាម​ទី​ជនបទ។ ជាពិសេស​ហ្គេម​សុក និង​សៅ​នេះ ​​ក៏​បង្កប់​សារ​​អប់រំ​ពី​ការ​ស្វែង​យល់​ពី​​​ការ​បង្ការ​ខ្លួន​ពី​ជំងឺ​គ្រុន​ឈាម និង​គ្រុន​ចាញ់​ តាម​រយៈ​ការ​រួម​គ្នា​កម្ចាត់​សត្វ​មូស​ចង្រៃ។

 

លោក​​ឈួម ពិសិដ្ឋ​បាន​បញ្ជាក់​ថា ហ្គេម​សុក និង​សៅ​នេះ នឹង​​ដាក់​ឲ្យ​​ដំណើរ​ការ​លើ Windows Phone Store, Google Play Store  និង Amazon Store នា​ពេល​ខាង​មុខ​នេះ​។

 

អត្ថបទ៖ ដារ៉ាឆានី​