FameBit គេហទំព័រ​​អាច​​​រក​ចំណូល​ពី​អ៊ីនធឺណិត​

  • 2015-12-07 22:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FameBit ជា​គេហទំព័រ​ដែល​អាច​ផ្សារ​​ភ្ជាប់​រវាង​ម៉ាក​ផលិតផល​ជា​មួយ​អ្នក​មាន​ឥទ្ធិពល​នានា​ក្នុង​បណ្ដាញ​សង្គម។​ Kozera ជា​សហ​ស្ថាបនិក​របស់​ FameBit បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​ប្រើប្រាស់ FameBit អាច​រក​ចំណូល​បាន​ចន្លោះ​ពី​ ២០០០​ ​ទៅ​ ​៣០,០០០ដុល្លារ​ ​ក្នុង​មួយ​ខែ​។

 

 

តែ​មុន​នឹង​អាច​ចុះ​ឈ្មោះ​ជា​អ្នក​ប្រើប្រាស់​ FameBit បាន​អ្នក​តម្រូវ​ឲ្យ​មាន​អ្នក​គាំ​ទ្រ​ (Follower, Subcriber) យ៉ាង​តិច​ ១០០០ នាក់​នៅ​លើ​គណនី​បណ្ដាញ​សង្គម​នានា​របស់​អ្នក​។ មាន​ម៉ាក​ផលិត​ផល​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​ Adidas, L'oreal, Marvel, Disney, Fiji Water និង GameFly work គឺ​ជា​ដៃ​គូរ​របស់ FameBit។

 

ដើម្បី​ចាប់​ផ្តើម​ជា​មួយ​ FameBit អ្នក​ត្រូវ​ចូល​ទៅ​កាន់​គេហទំព័រ famebit.com ដើម្បី​ចុះ​ឈ្មោះ​។​ នៅ​ទី​នោះ​អ្នក​នឹង​មើល​ឃើញ​នូវ​ម៉ាក​ផលិត​ផល​ផ្សេងៗ​កំពុង​​ស្វែង​រក​មនុស្ស​ដើម្បី​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ឲ្យ​ពួក​គេ​។​

 

ឧទាហរណ៍​ គ្រឿង​សំអាង Belford ផ្ដល់​ឲ្យ ២៥០ទៅ ៥០០ដុល្លារ សម្រាប់​អ្នក​ដែល​អាច​ណែនាំ​ពី​វិធី​ប្រើ​ផលិតផល​របស់​ពួក​គេ​, Everlasting Waistband ផ្ដល់​ឲ្យ ១០០ទៅ ២៥០ដុល្លារ សម្រាប់​អ្នក​ដែល​យក​ផលិត​ផល​ Everlasting ទៅ​បង្ហោះ​ក្នុង​វីដេអូ​ឬ​រូបភាព​នៅ​តាម​គណនី Twitter,​Instagram,​Youtube​និង​ក្រុមហ៊ុន​ហ្គីតា Bohemian ផ្ដល់​ឲ្យ ៥០០ដុល្លារ សម្រាប់​តន្ត្រីករ​ណា​ដែល​កាន់​ហ្គីតា Bohemian ហើយ​បង្ហោះ​ក្នុង Instagram ។

 

បន្ត​អាន៖ ទស្សនា​វីដេអូ​បង្ហាញ​ពី​ការ​ធ្វើ​តេស្ត​សមត្ថភាព​​​រថយន្ត​ហុងដា​ HR-V ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ usatoday