Kawasaki ZX-10R ស៊េរី ០១៦ ដាក់លក់ទីផ្សារថៃ តម្លៃ ១៦ ០០០ដុល្លារ
- 2015-12-07 22:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kawasaki ZX-10R ស៊េរី ០១៦ ដាក់លក់ទីផ្សារថៃ តម្លៃ ១៦ ០០០ដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kawasaki បានបង្ហាញរាងម៉ូតូធំស៊េរី ០១៦ មានឈ្មោះថា Kawasaki ZX-10R នៅពិព័រណ៍ Motor Expo 2015 នៅប្រទេសថៃកាលពីសប្ដាហ៍មុននិងបានដាក់លក់ក្នុងតម្លៃប្រហែល ១៦ ០០០ដុល្លារ (មានប្រព័ន្ធហ្វ្រាំង ABS) សម្រាប់ទីផ្សារប្រទេសថៃ។
Kawasaki ZX-10R បំពាក់ដោយប្រព័ន្ធហ្វ្រាំង ABS ដែលមានប្រព័ន្ធសិនស័រចាប់ល្បឿន ដោយអាចឱ្យអ្នកបើកបរទប់លំនឹងម៉ូតូមិនឱ្យបោកដួល ពេលចាប់ហ្វ្រាំងខ្លាំងក្នុងល្បឿនលឿន។
ខាងក្រោមជាលក្ខណៈបច្ចេកទេសខ្លះរបស់ Kawasaki ZX-10R ស៊េរី ០១៦៖ @ ប្រភេទម៉ាស៊ីន៖ Liquid-cooled DOHC 4-valve inline-4 @ ទំហំម៉ាស៊ីន៖ ៩៩៨សេសេ @ ប្រព័ន្ធសាំង៖ ប៊ិច @ ចង្កឹះលេខ៖ ៦វគ្គ @ ចំណុះធុងប្រេង៖ ១៧លីត្រ @ ហ្វ្រាំងមុខ៖ ហ្វ្រាំងបូម ទំហំ ៣៣០ម.ម @ ហ្វ្រាំងក្រោយ៖ ហ្វ្រាំងបូម ទំហំ ២២០ម.ម @ មាន២ពណ៌៖ បៃតងលាយខ្មៅ និងប្រផេះលាយខ្មៅ។
អាន៖ តារាម៉ូដែលថៃកាច់រៀងបង្អួតសម្រស់ដាក់គ្នានៅ Thailand Motor Expo 2015
អត្ថបទ៖ ប៉ែត ផាន់និត