ថៃ​បង្កើត​​ឧទ្យានជាតិ​ថ្មី​២១​កន្លែង មាន​ទឹក​ធ្លាក់ ព្រៃឈើ និង​​ជីវិត​ក្រោម​បាត​សមុទ្រ

  • 2015-12-08 21:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​ជា​​ប៉ូល​ទេសចរ​ដ៏​ទាក់ទាញ​បំផុត​មួយ​នៅ​ក្នុង​លោក ដោយ​សារ​ប្រទេស​នេះ​មាន​តំបន់​ទេសចរ​ច្រើន ទាំង​ធម្មជាតិ ​​វប្បធម៌ និង​កែច្នៃ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​​ខ្លាំង​ខាង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ខ្លួន​ទៅ​កាន់​ពិភពលោកផង​ដែរ។ ឥលូវ​នេះ ថៃ​បាន​បន្ថែម​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង ដោយ​បាន​រៀបចំ​ឲ្យ​មាន​ឧទ្យាន​ជាតិ​ថ្មី​ដល់ទៅ​២១កន្លែង​នៅ​ទូទាំង​ប្រទេស។

 

ឧទ្យានជាតិ Doi Phatang នៅ​ខេត្ត​ Chiang Rai ភាគ​ខាង​ជើង​ប្រទេស​ថៃ ជា​តំបន់​ដែល​អាច​ឈរ​មើល​ទេសចភាព​ដ៏​ស្រស់​ត្រកាល​ពេល​ថ្ងៃ និង​មាន​ផ្កាយ​​នា​ពេល​រាត្រី

 

ឧទ្យានជាតិ​ទាំង​២១ រំពឹង​ថា​នឹង​បាន​ចុះ​បញ្ជី​រួចរាល់​ទាំង​អស់​នៅ​ចុង​ឆ្នាំ​២០១៦ ដែល​នឹង​ក្លាយ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់។ មិន​ត្រឹម​តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​ទេ ការ​បង្កើត​ឧទ្យាន​ជាតិ​ថ្មី​ទាំង​នេះ ក៏​ដើម្បី​​ជម្រុញ​ការ​អភិរក្ស​​ផង​ណា។

 

បច្ចុប្បន្ន ថៃ​មាន​ឧទ្យាន​ជាតិ​ចំនួន ១២៧កន្លែង ដែល​រួម​មាន​២២កន្លែង​ជា​សួន​ក្រោម​ទឹក (តំបន់​អភិរក្ស​ក្រោម​បាត​សមុទ្រ)។ បូក​បន្ថែម​ទាំង​ឧទ្យាន​ជាតិ​ថ្មី​ទាំង​២១​នេះ​ទៀត នឹង​អាច​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​​ ១២,៦ភាគរយ​នៃ​ប្រទេស​ថៃ។

 

ឧទ្យានជាតិថ្មី​​ទាំង​២១ មាន​ឈ្មោះ​ដូច​ខាងក្រោម៖

 

វត្ត​មួយ​នៅ​ឧទ្យានជាតិ Tham Sakoen នៅ​ខេត្ត Nan ភាគ​ខាង​ជើង​ប្រទេសថៃ។ ឧទ្យាននេះ ជា​កន្លែង​មាន​ទឹក​ធ្លាក់ និង​រូង​ភ្នំ​ជា​ច្រើន​កន្លែង

កោះ​ Racha Yai នៅ​ខេត្ត​ភូកេត។ កោះ​នេះ​មាន​ឆ្នេរ​ខ្យាច់​ស្អាត និង​កន្លែង​មុជ​មើល​ជីវិត​ក្រោម​បាត​សមុទ្រ​

 

ឧទ្យានជាតិ Hat Khanom Mu Ko Thale Tai ភាគ​ខាង​ត្បូង​ប្រទេស​ថៃ អាច​មើល​ត្រី​ដូហ្វាំង និង​ជិះ​ទូក​កាយាក់

 

ឧទ្យានជាតិ Nanthaburi ភាគ​ខាង​ជើង​ប្រទេស​ថៃ គ្រប​ដណ្ដប់​ដោយ​អ័ព្ទ​នា​ព្រឹក​ព្រលឹម

 

សួន​ច្បារ​នៅ​ឧទ្យាន Namtok Chet Sao Noi ខេត្ត Saraburi ភាគ​ខាង​ជើង​បាងកក។ វា​មាន​ទឹក​ធ្លាក់​ដ៏​ទាក់ទាញ

 

តំបន់​ទឹក​ធ្លាក់ Than Sadet ជា​កន្លែង​ល្បី​មួយ​លើ​កោះ​ Ko Pha-ngan

 

ឧទ្យានជាតិ Khun Sathan កន្លែង​ពេញ​និយម​សម្រាប់​ការ​បោះ​ជំរំ (នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ)

 

ចុចអាន៖ រឿង​រ៉ាវ​ខ្លះ​ៗ​គួរ​ដឹង មុន​ទៅ​លេង​​ចម្លាក់​អ្នក​ចម្បាំង​បុរាណ​កប់​ក្រោម​​ដី​ជាង២ពាន់​ឆ្នាំ​នៅ​ចិន

 

ប្រែ​សម្រួល៖ សុវត្ថិ ប្រភព៖ dailymail ​

អត្ថបទពេញនិយម