Tynanes ប្រាប់​បច្ចេកទេស​ផ្ដួល​ដៃ​គូ​៨​ប្រកួត​ មិន​ទាន់​ចាញ់​​នៅ​ One Championship

  • 2015-12-09 17:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​របស់​អាមេរិក​ Lowen Tynanes ​ប្រាប់​បច្ចេកទេស​ផ្ដួល​​ដៃ​គូ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​រូប​គេ​ធ្លាប់​បាន​ប្រើ​​អស់​ចំនួន​​៨​ប្រកួត​​​ក្នុង​ស្ថាប័ន​ One Championship ​កន្លង​មក ក្រោយ​​ពេល​យក​ឈ្នះ​ជើង​ខ្លាំង​របស់​រុស្ស៊ី ​Rasul Yakhyaev ​​ក្នុង​​​កម្ម​វិធី​ Kingdom of Khmer ​នៅ​សាល​មហោរស្រព​កោះ​ពេជ្រ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ។

 

 

​​ជើង​ខ្លាំង​របស់​អាមេរិក​​ Lowen Tynanes ​បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​មាន​ជំនាញ​រៀង​ៗ​ខ្លួន ប៉ុន្តែ​សម្រាប់​កីឡា​ប្រភេទ​នេះ​អ្នក​ប្រយុទ្ធ​​គួរ​ចេះ​ឲ្យ​បាន​ច្រើន​ក្បាច់​​​ដូច​ជា​ក្បាច់​ចំបាប់​ជាដើម។ ចំពោះ​រូប​គេ​មាន​ជំនាញ​​គ្រប់​ប្រភេទ​កីឡា​ប្រយុទ្ធ​លើកលែង​តែ​ប្រដាល់​សេរី​ខ្មែរ​ ​ដែល​គ្រោង​​​បំពេញ​​​បន្ថែម​ទៀត​។

​ អ្នក​ប្រដាល់​ក្នុង​ទ្រុង​​ឡើង​សង្វៀន​​៨​ដង​មិន​ស្គាល់​បរាជ័យ​រូប​នេះ​បញ្ជាក់​ថា វ៉ៃ​ក្នុង​ទ្រុង​ត្រូវ​មាន​ភាព​រហ័ស​ក្នុង​ការ​ផ្លាស់ទី មាន​ភាព​អំណត់​ក្នុង​រង់​ចាំ​ឱកាស​ល្អ​ពេល​ដៃ​គូ​​ធ្វេសប្រហែស ត្រូវ​ដឹង​ពី​ចំណុច​​ខ្សោយ​របស់​ខ្លួន​ឯង ប្រើ​កម្លាំង​​ឲ្យ​អស់​ពី​ខ្លួន​នៅ​ពេល​កំពុង​កាច់​គ្នា​ដើម្បី​ផ្ដួល​ដៃគូ​ ដែល​អាច​មាន​ឱកាស​វាយ​សន្ធាប់ និង​​ត្រូវ​ស្គាល់​ពី​ដៃគូ​បាន​ច្បាស់​​។ ​ទន្ទឹម​នឹង​នោះ​ដែរ​ប្រសិន​បើ​ចង់​ឲ្យ​ខ្លួន​ឯង​មាន​អ្វី​គ្រប់​គ្រាន់​​ដើម្បី​​ក្លាយ​ខ្លួន​​ជា​អ្នក​ប្រយុទ្ធ​ MMA ​ត្រូវ​មាន​កាយ​សម្បទា​រឹងមាំ​​ដោយ​​ចំណាយ​​ពេល​​ហ្វឹកហាត់​​ពី៦ទៅ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​ព្រម​ទាំង​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​រាង​កាយ​ ពិសេស​​បន្លែ​​ ដែល​មាន​សារជាតិ​ប៉ូវ​ជាង​សាច់។  សម្រាប់​ Lowen​ បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​​គ្រប់​ប្រភេទ​តាំង​ពី​អាយុ៣​ឆ្នាំ​មក​ម៉្លេះ។

 

​​​ជើង​ខ្លាំង​​របស់​អាមេរិក​មក​កម្ពុជា​លើក​ដំបូង​រូប​នេះ​​បន្ថែម​ថា លោក​ពិត​ជា​ស្រលាញ់​ប្រជា​ជន​កម្ពុជា​បំផុត​ ពី​ព្រោះ​មាន​ការ​រាក់​ទាក់​​ និង​ស្រលាញ់​រូប​លោក​ ពិសេស​លោក​ដឹង​ថា​អ្វី​គួរ​តែ​ធ្វើ​សម្រាប់​ប្រជាជន​ខ្មែរ​​ ដែល​ស្រលាញ់​ការ​ប្រកួត​របស់​លោក។​ Lowen Tynanes បា​ន​ផ្ដួល​ដៃគូ​ជន​ជាតិ​រុស្ស៊ី​ Rasul Yakhyaev ​​​ឲ្យ​ចុះ​ចាញ់​នៅ​ទឹក​ទី៣ ដោយ​ការ​​ឃ្លេ ​ក​៕

 

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

​​​​​​​​

អត្ថបទថ្មី