Arsenal ​ឡើង​ឈរ​លេខ​១ បន្ទាប់​ពី​ឈ្នះ​ក្រុម Aston Villa ​២- ០ យប់មិញ

  • 2015-12-14 14:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាំភ្លើង​ធំ Arsenal ​បាន​ឡើង​មក​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ បណ្ដោះអាសន្ន​បន្ទាប់​ពី​យក​បាន​៣​ពិន្ទុ​បន្ថែម​ពី​ក្រុម Aston Villa ​កាល​ពី​យប់​មិញ​នេះ ដោយ​កីឡាករ Olivier Giroud ​និង Aaron Ramsey ​រក​បាន​ម្នាក់​មួយ​គ្រាប់ ក្នុង​ជ័យជម្នះ​២-០។

 

 

Arsenal ប៉ុន្មាន​ប្រកួត​មក​នេះ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ដោយ​ពួកគេ​ទើប​តែ​យក​ឈ្នះ​ក្រុម Aston Villa ​២-០ ​បាន​ទៀត​កាល​ពី​យប់​មិញ។ ខ្សែ​ប្រយុទ្ធ​ Giroud ​រក​បាន​មួយ​គ្រាប់​តាំង​ពី​នាទី ៨ ​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ហើយ​ដល់​នាទី​៣៨ ​កីឡាករ Ramsey ​ថែម​បាន​មួយ​គ្រាប់​ទៀត​ដោយ​ទទួល​បាល់​បាន​យ៉ាង​ស្អាត​ពី Ozil ។ ចប់​ការ​ប្រកួត Arsenal ឈ្នះ Aston Villa ​ដោយ​លទ្ធផល ២-០ ។

 

 

 

Arsenal ​នៅ​ឈរ​កំពូល​តារាង​នៅ​សប្ដាហ៍​ទី​១៦ មែន ប៉ុន្តែ​ត្រូវ​រង់ចាំ​មើល​ការ​ប្រកួត​របស់ Leicester City ​ជាមួយ​ Chelsea ​នៅ​ម៉ោង​៣​ទៀបភ្លឺ​រំលង​អាធ្រាត្រ​យប់​នេះ​សិន ហើយ​បើ leicester ​ឈ្នះ​តោ​ខៀវ នោះ​ពួកគេ​នឹង​ឡើង​ទៅ​លេខ​១​វិញ ទម្លាក់ Arsenal ​មក​ត្រឹម​លេខ​២៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី