Audi Q7 ស៊េរី ០១៦ តម្លៃ ១៤ ម៉ឺនដុល្លារប្រើសាំងលក់ប្រជែងហាងនាំចូល
- 2015-12-14 23:07:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Audi Q7 ស៊េរី ០១៦ តម្លៃ ១៤ ម៉ឺនដុល្លារប្រើសាំងលក់ប្រជែងហាងនាំចូល
ចន្លោះមិនឃើញ
ក្រុមហ៊ុន Audi បានប្រកាសរថយន្តទំនើប Audi Q7 ស៊េរី ០១៦ប្រភេទ SUV សម្រាប់ដាក់លក់លើទីផ្សារកម្ពុជា ដោយក្នុងមួយគ្រឿងមានតម្លៃ ១៤ម៉ឺនដុល្លារ។
Audi Q7 ស៊េរី ០១៦ ដែលទើបតែប្រកាសនេះបំពាក់ដោយម៉ាស៊ីន V6 ទំហំ 3.0 លីត្រ ចង្កឹះលេខ ៨វគ្គ កម្លាំងម៉ាស៊ីន ៣៣៣សេះ និងអាចរត់បានក្នុងល្បឿន ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ Audi Q7ស៊ីប្រេងប្រមាណ ៧,៩លីត្រ/១០០គ.ម សម្រាប់ផ្លូវក្នុងក្រុង និង ១០,៩លីត្រសម្រាប់ផ្លូវឆ្ងាយ។
ផ្នែកកាងមុខរបស់ Audi Q7 ត្រូវបានរចនាទៅជារាងជ្រុង រីឯភ្លើងក្រោយជាប្រភេទ LED។ នៅលើតាប្លូខាងមុខរបស់ Audi Q7 នេះមានផ្ទាំង Touchscreen តូចមួយសម្រាប់បង្ហាញរូបភាពនិងវីដេអូ ដែលទទួលបានពីកាមេរ៉ាសុវត្ថិភាពនៃរថយន្ត។
កាមេរ៉ាសុវត្ថិភាពនៅខាងក្រោយរបស់ Audi Q7 អាចបង្ហាញរូបភាពបានទំហំ ៣៦០ដឺក្រេ ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ ជាពិសេស ពេលត្រូវការចូលចតកន្លែងចង្អៀត។
ផ្នែកខាងក្នុងនៃរថយន្តដ៏ឡូយឆាយនេះអាចផ្ទុកអ្នកដំណើរបានរហូតដល់ទៅ ៧នាក់ ហើយសម្រាប់កៅអីជួរទី២ និងទី៣ នៃរថយន្ត អាចបត់ចុះក្រោមបាន ដើម្បីមានចន្លោះទំនេរធំសម្រាប់ផ្ទុកឥវ៉ាន់បានច្រើន។
ខាង Audi បានឱ្យដឹងថា ក្រុមហ៊ុននឹងមិនបារម្ភចំពោះការប្រកួតប្រជែងពីសំណាក់ហាងមួយចំនួននៅភ្នំពេញដែលបានដាក់លក់ Audi Q7 ស៊េរីថ្មីមុនក្រុមហ៊ុននាំចូលឡើយ ដោយសារ Audi Q7 ដែលក្រុមហ៊ុននាំចូលផ្ទាល់គឺជាប្រភេទរថយន្តប្រើសាំង ហើយមានគុណភាពនិងមានការធានាត្រឹមត្រូវតាមស្តង់ដារ មិនដូចរថយន្តប្រើម៉ាស៊ូតដាក់លក់តាមបណ្តាហាងនានានៅភ្នំពេញទេ៕
អត្ថបទ៖ ប៉ែត ផាន់និត