ខ្មែរ​ថៃ​ប្រទេស​ភូមិ​ផង​វប្បធម៌​ស្រដៀង​គ្នា តែ​នៅ​តែ​មាន​ចំណុច​ខុស​គ្នា

  • 2015-12-26 19:09:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ​ជា​ប្រទេស​ដែលមាន​ការ​​អភិវឌ្ឍ​និង​មាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា។ ថៃ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ពេញ​និយម​​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​មួយ​ឆ្នាំៗ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត។ ទោះ​បី​ថៃ​មាន​វប្បធម៌​ប្រពៃណី​ស្រដៀង​​កម្ពុជា ប៉ុន្តែ​ក៏​មាន​ច្បាប់​ទម្លាប់​និង​រឿង​ប្លែកៗ​ជា​ច្រើន​ខុស​គ្នា។

 

ការ​បើកបរ

 

 

ថៃ​បើកបរ​ប្រកាន់​ឆ្វេង​ខុស​ពី​ប្រទេស​កម្ពុជា។ ដោយសារ​ថៃ​និង​កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​យក​យានជំនិះ​ធ្វើ​ដំណើរ​ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ ​ពលរដ្ឋ​កម្ពុជា​ដែល​ទម្លាប់​បើកបរ​ប្រកាន់​ស្កាំ​អាច​ជួប​ការ​លំបាក នៅ​ពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​​ទាមទារ​ការ​បើកបរ​ត្រូវ​មាន​ស្មារតី​​ប្រុងប្រយ័ត្ន​ខ្ពស់។

 

អាហារ​ហឺរៗ​ស្ទើរ​គ្រប់​មុខ​ម្ហូប

 

 

ពលរដ្ឋ​ថៃ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​និយម​ទទួល​ទាន​ហឺរ។ ស្ទើរ​តែ​គ្រប់​ចាន​ម្ហូប​របស់​ពលរដ្ឋ​ថៃ​តែងតែ​មាន​ជាតិ​ហឺរ ដែល​ធ្វើ​ឲ្យ​​អ្នក​ទេសចរ​ខ្មែរ​ជាច្រើន​អាច​មាន​បញ្ហា​លើ​ម្ហូប​អាហារ​ក្នុង​ការ​ទទួល​ទាន។

 

ប្រយ័ត្ន​ចាយ​លុយ​ខុស​ពី​លុយ​បាត

 

បាត​ជា​រូបិយប័ណ្ណ​របស់​ថៃ ដែល​ត្រូវ​ចាយ​វាយ​ជា​ទូទៅ​គ្រប់​ទី​កន្លែង។ អ្នក​ទេសចរ​ខ្មែរ​ត្រូវ​ប្រាកដ​ថា​មាន​លុយ​បាត​គ្រប់គ្រាន់​ក្នុង​កាបូប ដើម្បី​ងាយស្រួល​​​​ចាយវាយផ្សេងៗ​។

 

ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ

 

 

អ្នក​ទេសចរ​កម្ពុជា​មួយ​ចំនួន​អាច​ចម្លែក​ចិត្ត​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ថៃ ដោយ​ម៉ូតូ​ធ្វើ​ដំណើរ​បើក​ភ្លើង​ទាំង​ថ្ងៃ។ នៅ​ប្រទេស​កម្ពុជា​អ្នក​បើកបរ​អាច​មាន​បញ្ហា​បើ​សិន​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ បើ​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​ពិសេស​ណាមួយ។ ប៉ុន្តែ​នៅ​ថៃ​ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ​ជា​រឿង​ធម្មតា និង​ក៏​មិន​ខុស​ច្បាប់​អី​ដែរ។

 

ការ​សំពះ​យ៉ាង​ខ្ជាប់ខ្ជួន

 

ទោះ​បី​ការ​សំពះ​ក៏​ជា​វប្បធម៌​របស់​ខ្មែរ​ដែរ​នោះ ប៉ុន្តែ​ថៃ​ការ​សំពះ​ត្រូវ​បាន​ប្រកាន់​ភ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​មិន​ថា​ចាស់​ក្មេង​ប្រុស​ស្រី ​អ្នក​មាន​ឋានៈ​និង​មុខមាត់​ខ្ពស់​បែប​ណា ការ​គោរព​គ្នា​ត្រូវ​តែ​​លើក​ដៃ​សំពះ​ជានិច្ច។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម