Ozil ​​​ជួយ​ Arsenal ឡើង​កំពូល​តារាង​ Premier League

  • 2015-12-29 15:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ឆ្នើម​ Mesut Ozil ​​រហស្សនាម​ "ស្ដេច​ Assists" ​រដូវ​កាល​នេះ បាន​ Assist ១ និង​ស៊ុត​ចូល​ទី​១​គ្រាប់ ជួយ​ឲ្យ​​ Arsenal ឈ្នះ​ Bournemouth ​២-០ នៅ​ Emirates Stadium ​និង​ជួយ​ឲ្យ​​ក្រុម​កាំភ្លើង​ធំ ឡើង​ឈរ​កំពូល​តារាង​ Premier League បណ្ដោះ​អាសន្ន។

 

 

​​​​បើក​ការ​ប្រកួត​បាន​២៧​នាទី Ozil បាន​លើក​បាល់​ជ្រុង​ឲ្យ​ខ្សែ​ការពារ​ Gabriel Paulista ​តែត​​នាំ​មុខ​មុន​ ​មុន​ពេល​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ខ្លួន​ឯង ស៊ុត​១​គ្រាប់​ទៀត​​នៅ​នាទី​៦៣ បន្ទាប់​ពី​លេង​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​​ខ្សែ​ប្រយុទ្ធ​ Olivier Giroud។

 

Ozil បាន​ជាប់​ជា​ Man of the Match ក្នុង​ប្រកួត​នេះ ​​ខណៈ​ដែល​រូប​គេ​បង្កើន​កំណត់ត្រា assists បាន​១៦​ដង​ហើយ ដោយ​ចាញ់​ Thierry Henry (២០ដង) តែ​៤​ទៀត​ប៉ុណ្ណោះ នឹង​អាច​បំបែក​កំណត់ត្រា​ assists នៅ​ Premier League។

 

លទ្ធផល​យប់​មិញ​នេះ​ មាន​ន័យ​ថា Arsenal មាន​៣៩​ពិន្ទុ​​​ឈរ​​កំពូល​តារាង​​លើ​ Leicester City ​ដែល​នឹង​ត្រូវ​ប៉ះ​ Manchester City នៅ​យប់​នេះ​ចំនួន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ៕

 

 

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Matic បាល់​ដាច់​យ៉ាង​ល្អ​តែ​ស៊ុត​បាញ់​ចាប ធ្វើ​ឲ្យ​អ្នក​គាំទ្រ Chelsea ខក​ចិត្ត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc | skysports