Leicester ​បាត់​តំណែង​កំពូល​តារាង​ ក្រោយ​ស្មើ​ Manchester City ​យប់​មិញ​

  • 2015-12-30 14:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ម្ចាស់​ផ្ទះ​ Leicester City​ បាន​រក​សំពាធ​ជា​ដំណំ​ក្រោម​ការ​បុក​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ Manchester City​ ប៉ុន្តែ​អាច​ទប់​មិន​ឲ្យ​ក្រុម​ភ្ញៀវ​បំបែក​ពង​មាន់​បាន។ ចប់​​ការ​ប្រកួត​ Leicester City​ ស្មើ​ Manchester City ​០-០​ ក្នុង​ព្រឹត្តិការ​ប្រកួត​ពាន់​រង្វាន់​លីគ​កំពូល​អង់គ្លេស​ Premier league យប់​មិញ។

 

Manchester City ​បាន​ស៊ុត​ចំ​គោល​ដៅ​យ៉ាង​ខ្លាំង​ៗ​ចំនួន​៥​គ្រាប់​ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ចាំ​ទី​ Kasper Schmeichel ​សង្គ្រោះ​បាន​ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​​មាន​ឱកាស​វាយ​បក​តិច​តួច​ មិន​ស៊ុត​ចំ​គោលដៅ​ស្រាល​ៗ​៤​គ្រាប់​ដែរ។ ថ្វីត្បិត​តែ​ Leicester City​ មាន​ពិន្ទុ​ស្មើ​នឹង​ Arsenal​ ៣៩​​ដូច​គ្នា​ ប៉ុន្តែ​ចាញ់​គ្រាប់​ស៊ុត​របស់​ក្រុម​កាំភ្លើង​ធំ​រហូត​ដល់​ទៅ​៣​គ្រាប់​ឯណោះ។ ដូច្នេះ​ក្រុម​ដែល​ឈរ​លេខ​មួយ​លើ​កំពូល​តារាង​ Premier league ​ក្នុង​អំឡុង​ឆ្លង​ឆ្នាំ​ផ្លូវ​ការ​ គឺ​ Arsenal។

 

 

 

 

 

 

 

ក្រុម​ម្ចាស់​ផ្ទះ​គ្រប់គ្រង​បាល់​​​បាន​​តែ​​៣៩​% និង​ទទួល​បាន​កាត​លឿង​​មួយ​ ខណៈ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​​ដល់​ទៅ​៦១​% និង​ទទួល​បាន​កាត​លឿង​​បី។

 

 

 

 

 

ប្រភព៖ BBC

អត្ថបទថ្មី