Benteke ស៊ុត១គ្រាប់ ជួយ Liverpool ស្មើពិន្ទុ Man Utd
- ព្រហស្បតិ៍, 31 ធ្នូ 2015 13:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benteke ស៊ុត១គ្រាប់ ជួយ Liverpool ស្មើពិន្ទុ Man Utd
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Christian Benteke បានស៊ុតតែ១គ្រាប់គត់ ជួយឲ្យ Liverpool ឈ្នះ Sunderland ១-០ នៅកីឡដ្ឋាន Stadium of Light ក្នុងការប្រកួត Premier League កាលពីយប់មិញ និងជួយឲ្យហង្សក្រហមឡើងឈរចំណាត់ថ្នាក់លេខ៧ ស្មើពិន្ទុជាមួយក្រុម Manchester United។
១គ្រាប់របស់ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិក ដែលស៊ុតចូល Leicester City ១គ្រាប់កាលពីចុងសប្ដាហ៍មុននេះដែរគឺ កើតឡើងនៅដើមតង់ទី២នាទី៤៦ បន្ទាប់ពីការបញ្ជូនបាល់ពីខ្សែបម្រើអង់គ្លេស Adam Lallana។
ជ័យជម្នះនេះជួយ Liverpool ឡើងចំណាត់ថ្នាក់ពីលេខ១០ ដល់លេខ៧ មាន៣០ពិន្ទុ ស្មើក្រុមលេខ៦ Man Utd ប៉ុន្តែចាញ់គ្រាប់ស៊ុតក្រុមបិសាចក្រហម៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc