Justin Bieber ប្ដូរ​ម៉ូដ​សក់​ប្លែក​ ជា​ការសំណូមពរ​របស់​មិត្ត​ស្រី​ថ្មី

  • 2016-01-05 16:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​បង្ហោះ​រូប​ថើប​មាត់​គ្នា​ជា​មួយ​តារា​ម៉ូដែល Hailey Baldwin ដែល​ជា​ចេតនា​មួយ​បង្ហាញ​ពី​ស្នេហា​ថ្មី តារា​ចម្រៀង Justin Bieber ក៏​បាន​បង្ហោះ​រូប​មួយទៀត​បង្ហាញ​ពី​​ការ​លេង​ម៉ូដ​សក់​ថ្មី​​​ដែរ។

 

 

 

កាល​ពី​ថ្ងៃ​អាទិត្យ​​ ម្ចាស់​បទ “Sorry” បាន​បង្ហោះ​រូប​ថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​ជា​មួយ​តារា​ម៉ូដែល​វ័យ​ក្មេង ​Hailey Baldwin កំឡុង​ពេល​ពួក​គេ​នាំ​គ្នា​ទៅ​វិស្សមកាល​នៅ​តំបន់ Anguilla និងSt. Barts។ ទន្ទឹម​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ច័ន្ទ​ តារា​ប្រុស​វ័យ​២១​ឆ្នាំ​ក៏​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ទៀត​បង្ហាញ​ពី​ការ​ប្ដូរ​ម៉ូដ​សក់​ថ្មី​ដែល​គេ​ហៅ​ថា ម៉ូដ​ជួរ​ពោត (cornrows)។ ការ​ប្ដូរ​ម៉ូដ​សក់​នេះ​​គឺ​ជា​ការ​សំណូមពរ​របស់​​នាង Hailey Baldwin ។

 

 

 

ចុចអាន៖តើ​ Justin Bieber អាច​នឹង​ស្រលាញ់​ស្រី​ស្អាត​ម្នាក់​ណា​ប្រាកដ​ឆ្នាំ​២០១៦​ ​ក្នុង​ចំណោម​១៣​នាក់​នេះ? ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  dailymail