ពិភព​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល​ក្រោយចិន​​ផលិត​យន្តហោះ Drone ប្រភេទ​នេះ​ដំបូង​គេ​ក្នុង​លោក

  • 2016-01-07 23:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិព័រណ៍​អេឡិចត្រូនិក​អតិថិជន CES នៅ​អាមេរិក (​ថ្ងៃ​ទី​៦-៩ មករា) ក្រុម​ហ៊ុន​ចិន​បាន​ធ្វើ​ឲ្យពិភព​បច្ចេកវិទ្យា​ភ្ញាក់​ផ្អើល​នឹង​ការ​បង្ហាញ​យន្តហោះ Drone ដំបូង​គេ​ក្នុង​លោក​ដែល​មនុស្ស​អាច​ជិះ​បើក​បរ​បាន ឬ​អាច​បើកបរ​ខ្លួន​ឯង​ដោយ​ស្វ័យ​ប្រវត្តិ។

 

យន្តហោះ​នោះ​មាន​ឈ្មោះ​ថា Ehang 184 ឌីហ្សាញ​ដោយ​ស្លាប​កង្ហារ​៨ និង​មាន​រាង​ទំនើប​សម​ជា​យន្តហោះ​នា​ពេល​អនាគត​។ 184 ប្រើ​សម្រាប់​ហោះ​រយៈ​ចម្ងាយ​ជិត និង​រយៈ​កម្ពស់​ទាប ពោល​គឺ​ដូច​ឧទ្ធម្ភាគចក្រ​អ៊ីចឹង។

 

 

លក្ខណៈ​សម្បត្តិ៖

 

  • ទម្ងន់ ៤៤០​ផោន (២០០​គីឡូក្រាម) មាន​សមត្ថភាព​អាច​ផ្ទុក​ទម្ងន់​បាន ១០០​គីឡូក្រាម

  • ដើរ​ដោយ​ថាមពល​ថ្ម​អាច​ប្រើ​បាន ២៣ នាទី ក្នុង​ល្បឿន ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ប្រើ​ពេល ២ ទៅ ៤​ម៉ោង​ដើម្បី​សាក​ពេញ អាស្រ័យ​មុខ​ងារ Fast Charge ឬ Trickle Charge

  • មាន​កាប៊ីន​មនុស្ស​អាច​អង្គុយ​បញ្ជា​បើក​បរ​បាន និង​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ ឬ​បញ្ជា​ដោយ​គ្មាន​មនុស្ស​បើកបរ​បាន

  • ប្រើ​តែ Tablet មួយ​មុខ​គត់​ដើម្បី​បញ្ជា​ការ​បើក​បរ ដោយ​កំណត់​ទិញ​ដៅ​លើ​ផែនទី Map យន្តហោះ​នឹង​ហោះ​ទៅ​កាន់​គោលដៅ។ យន្តហោះ​នេះ​គ្មាន​ដៃ​ចង្កូត​បញ្ជា​ទេ។

  • ហោះ​ហើរ ឬ​ចុះ​ចត បញ្ឈរ​ដូច​ឧទ្ធម្ភាគចក្រ

 

 

ចុះ​បើ Tablet គាំង ឬ​ខូច​ពេល​កំពុង​ហោះ​ហើរ មាន​​អ្វី​អាច​មក​បញ្ជា​យន្តហោះ​បាន បើ​គ្មាន​ដៃ​ចង្កូត​អ៊ីចឹង​នោះ? អ្នក​តំណាង​ក្រុម​ហ៊ុន EHang បាន​ធានា​ថា ក្រុមហ៊ុន​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ការ​ហោះ​ហើរ Flight Control Center ដូច​នៅ​ប្រលាន​យន្តហោះ​អ៊ីចឹង។ មជ្ឈមណ្ឌល​នេះ​អាច​ជួយ​អន្តរាគមន៍​២៤​ម៉ោង​លើ​២៤​ម៉ោង។

 

យោង​តាម​អ្នក​តំណាង​ក្រុមហ៊ុន​ថា 185 មាន​តម្លៃ​រាប់​សែន​ដុល្លារ ដោយ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ចេញ​លក់​ឡើយ ក្រោយ​ធ្វើ​តេស្ដ​សាកល្បង​អស់ ១០០ ដង។

 

 

 

 

 

 

 

 

 

 

ដោយ៖ សុផាត ប្រភព៖ Businessinsider