ដើមឆ្នាំ២០១៦ វិបសាយជាង២០នៅកម្ពុជា ត្រូវ hacker វាយប្រហារ
- 2016-01-11 16:29:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើមឆ្នាំ២០១៦ វិបសាយជាង២០នៅកម្ពុជា ត្រូវ hacker វាយប្រហារ
ចន្លោះមិនឃើញ
គ្រាន់ចូលដល់ដើមឆ្នាំ២០១៦ ក្រុម Hacker បានផ្ដល់ជាកាដូស្វាគមន៍យ៉ាងចាស់ដៃដល់វិបសាយមួយចំនួនរបស់កម្ពុជា។ ក្នុងនោះយោងតាម Facebook Page របស់ក្រុមHacker “Cyber TeamRox” បានបង្ហាញថាក្រុមគេបានវាយប្រហារទៅលើគេហទំព័ររបស់សាកលវិទ្យាល័យ, កម្សាន្ត, ជំនួញ និងក្រុមហ៊ុនឯកជនមួយចំនួន។
មកដល់ពេលនេះមិនទាន់មានប្រភពណាអាចបញ្ជាក់ពីមូលហេតុដែលធ្វើឲ្យក្រុមនេះវាយប្រហារទៅលើគេហទំព័រទាំងនោះនៅឡើយទេ។ តែអ្វីដែលគួរកត់សម្គាល់នោះក្រុម Cyber TeamRox អាចជា Hacker ដែលនៅក្នុងប្រភេទ Hacker Blue Hat ឬ Green Hat។
ប្រភេទ Hacker ត្រូវបានគេបែងចែងជាបីក្រុមធំៗ ដែលមានដូចជា Red Hat ជាក្រុម Hacker ដែលមានសមត្ថភាពខ្ពស់ហើយតែងតែធ្វើការឲ្យរដ្ឋាភិបាលនៃប្រទេសណាមួយ។ ចំណែក Blue Hat ជាប្រភេទ Hacker ដែលតែងធ្វើការវាយប្រហារដើម្បីតែភាពសប្បាយរីករាយរបស់ពួកគេ ខណៈ Green Hat ជា Hacker ដែលទើបតែចេះវិធីសាស្ត្រក្នុងការ Hack ហើយអាចមានសមត្ថភាពអាចវាយប្រហារទៅលើតែគេហទំព័រដែលគេទុកចោល។
ប្រែសម្រួល៖ រដ្ឋ ប្រភព៖ Cyber TeamRox facebook page