នាង​​សំណាង​ណាស់ ព្រោះមាន​​​​អ្នក​មាន​ចិត្ត​ស្មោះ ដណ្ដឹង​ធ្វើ​ប្រពន្ធ​​

  • 2016-01-18 15:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​​ដ៏​ផ្អែមល្ហែម​ចិត្ត​នឹង​ចិត្ត បាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្រលាញ់​គ្នា​ស្ទើរ​​បាត់​មុខ​មិន​បាន ​ក្រោយ​ស្គាល់​គ្នា​​ខ្ទង់​កន្លះ​ឆ្នាំ​។ ម៉ាលីជា​​កម្មការិនី​​រោងចក្រ​ដ៏​ស្រស់​ស្អាត សឹង​រក​ចំណុច​មិន​ល្អ​មិន​ឃើញ ចំណែក​ខ្ញុំ​ក៏​មិន​ណយ​ដែរ ជា​ហេតុ​ឆក់​យក​បេះដូង​អ្នក​ខេត្ត​តា​កែវ​​នេះ​​បាន​។

 

 រូបតំណាង

 

ទំនេរ​ពី​ការងារ​យើង​ទាំង​ពីរ តែង​ជិះ​ម៉ូតូ​ទៅ​លេង​កន្លែង​កម្សាន្ត​ផ្សេងៗ ប៉ុន្តែ​យើង​មិន​បាន​ធ្វើ​អ្វី​ឱ្យ​ខុស​ពី​គន្លង​ប្រពៃ​ណី​ឡើយ។

 

ថ្ងៃ​មួយ​​ទិដ្ឋភាព​មួយ ផ្ទះ​តូច​ជាប់​ដី​មួយ មាន​ក្មេងៗ​បី​បួន​នាក់ បាន​ធ្វើ​ឱ្យ​ខ្ញុំ​នឹង​ឃើញ​ពាក្យ​សម្ដី​​ពុក​ម៉ែ​ខ្ញុំ «យក​ប្រពន្ធ​ត្រូវ​មើល​កូន​គេ​ធូរធារ សម​នឹង​យើង​»។ គ្រាន់​តែ​ឃើញ​ទឹក​មុខ​ខ្ញុំ ម៉ាលី ​មិន​និយាយ​អី​ច្រើន​ទេ ដោយ​គ្រាន់​តែ​បញ្ចេញ​ស្នាម​ញញឹម​ស្រស់​ស្អាត ទន់ភ្លន់​ សុភាពរាបសារ ពោរពេញ​ដោយ​ការ​គោរព​មក​ខ្ញុំ និង​ឱ្យ​​ខ្ញុំ​ចូល​ជម្រាប​សួរ​ពុក​ម៉ែ​របស់​នាង។

 

យើង​ក៏​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ធ្វើ​ការងារ​រៀងខ្លួន។ ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤ ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ដ៏​គួរ​ឱ្យ​ឈឺចាប់​មួយ ព្រោះ​ដឹង​ថា យើង​មិន​អាច​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា នា​ថ្ងៃ​អនាគត។ «យើង​បែក​គ្នា​ទៅ» សំឡេង​យំ​ខ្សឹកខ្សួល ​មក​កាន់​ត្រចៀក​ខ្ញុំ​តាម​ទូរសព្ទ ភ្ជាប់​នឹង​សំណួរ​ថា «ហេតុ​អី?» ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​ដាច់​ចិត្ត​សោះ «បង​ត្រូវ​ទៅ​នៅ​អាមេរិក​ជាមួយ​អ៊ុំ​នៅ​អាមេរិក»។

 

ខ្ញុំ​ធ្វើ​ដាក់​នាង​បែប​នេះ ខុស​ដែរ​ឬទេ? តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ខល​ទៅ​នាង​​លែង​ចូល […] តែ​ខ្ញុំ​ឮ​ដំណឹង​​​ថា នាង​ចូល​ធ្វើ​ជា​នារី​​ចាប់​ទឹកកក​នៅ​ខារ៉ាអូខេ​មួយ​នៅ​ភ្នំពេញ ហើយ​មាន​បុរសកូន​ទោល​​ចិត្ត​ស្មោះ ​ក្នុង​ត្រកូល​អ្នក​មាន​ទ្រព្យម្នាក់ នៅ​ខេត្ត​កំពង់​ចាម បាន​ចាប់​ចិត្ត​និង​ដណ្ដឹង​នាង​ធ្វើ​ប្រពន្ធ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ពេល​ឮ​ដំណឹង​នេះ ព្រោះ​ថា​នាង​​បាន​សុខ និង​ជួប​មនុស្ស​ដែល​ស្រលាញ់​នាង មិន​គិត​ពី​វណ្ណៈ។

 

ពេល​នេះ​នាង​ក្លាយ​ជា​ម្ចាស់​ភោជនីយដ្ឋាន ចំណែក​គ្រួសារ​ខាង​ឪពុក​ម្ដាយ​​របស់​នាង ក៏​មាន​ជីវភាព​ល្អ​ប្រសើរ រីឯ​ប្អូនៗ​​បាន​ចូល​រៀន​គ្រប់​គ្នា។ សង្ឃឹម​ថាជាតិ​ក្រោយ ម៉ាលី នឹង​ជួប​បុរស​រូប​នេះ​បន្ត​ទៀត ហើយ​សូម​ឱ្យ​បាន​ក្ដី​សុខ​រហូត​ណា។

 

ពី​ខ្ញុំ «ក្បាលផ្លែ​​ឪឡឹក!»

 

នារី​ៗ​ចូល​ចិត្ត​ឆ្លើយ “បាទ!” ភាគច្រើន​ជា Lesbian?

ចរិត​បែប​​នេះ​​​ របស់​ប្រុសៗ​​ឬ​​​ហៅ​ថា​​ ដល់​ត្រើយ​សើយ​គូទ?