ឯកឧត្តម ម៉ៅ ច័ន្ទតារា ស្វាគមន៍ACU គ្រោងត្រួតពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ
- 2016-01-20 17:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ម៉ៅ ច័ន្ទតារា ស្វាគមន៍ACU គ្រោងត្រួតពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ
ចន្លោះមិនឃើញ
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគាំទ្រដល់ការប្រកាសរបស់ ACU ដែលត្រៀមត្រួតពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ ព្រោះដើម្បីធ្វើយ៉ាងណាឲ្យសេវាសាធារណៈកាន់តែល្អជូនប្រជាពលរដ្ឋ។
ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ACU បានឲ្យដឹងថា មូលដ្ឋាន ACU នឹងអនុវត្តការត្រួតពិនិត្យការផ្ដល់អត្តសញ្ញាណប័ណ្ណ និង លុបចោលកុងត្រូលជជុះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពត និង ខេត្តស្វាយរៀង ជាដើម។
ឯកឧត្តម ម៉ៅ ច័ន្ទតារា មានប្រសាសន៍ថា "ការបើកការស៊ើបអង្កេតពីអង្គភាពនេះ ក៏ដូចជា ខាងក្រសួងមហាផ្ទៃគាំទ្រ ព្រោះវាជាដំណើរការមួយដើម្បីធ្វើយ៉ាងណាឲ្យសេវាសាធារណៈកាន់តែល្អ"។
ឯកឧត្ដមបានបង្ហាញអំពីរបាយការណ៍នៃកិច្ចខិតខំប្រឹងប្រែងធ្វើអត្តសញ្ញាប័ណ្ណជូនប្រជាពលរដ្ឋថា ចាប់ពីឆ្នាំ ២០១២-២០១៤ មន្រ្តីបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាជនសរុបចំនួន ២លាន ២ សែន ប័ណ្ណ។ ២០១៤-២០១៦ គឺបានជាង ៥ លានប័ណ្ណ។
ទាក់ទងនឹងបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋរអ៊ូរទាំអំពីសេវាកម្ម ក៏ដូចជា មានសេវាក្រៅផ្លូវការនោះ ឯកឧត្ដម ម៉ៅ ច័ន្ទតារា បានលើកឡើងថា "ខ្ញុំធ្លាប់ឮមានការរអ៊ូបែបនេះមែន ប៉ុន្តែយើងមិនដែលបានទទួលពាក្យបណ្ដឹងណាមួយពីប្រជាពលរដ្ឋនោះឡើយ"។
ទោះបីជាយ៉ាងណា ឯកឧត្ដម អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានស្នើឲ្យមន្រ្តីមូលដ្ឋានគោរពវិជ្ជាជីវៈ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់សភាពការណ៍ ហើយឯកឧត្តមស្វាគមន៍ចំពោះផែនការរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលត្រៀមត្រួតពិនិត្យអំពីការធ្វើអត្តសញ្ញាណប័ណ្ណផងដែរ៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា