វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ «ការងារ​ និង​មុខរបរ​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​ជន​មាន​ពិការភាព» លើក​ទី៥​ ផ្ដល់​ឱកាស​ជន​មាន​ពិការភាព​ជួប​និយោជក​ និង​ទទួល​បាន​ព័ត៌មាន​ការងារ​

  • 2024-12-13 11:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ «ការងារ​ និង​មុខរបរ​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​ជន​មាន​ពិការភាព» លើក​ទី៥​ ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ មាន​អ្នក​ចូលរួម​ចន្លោះ​ ១៧០-២០០​នាក់ ខណៈ​វេទិកា​នេះ​ជា​ការ​ផ្ដល់​ឱកាស​សំខាន់​សម្រាប់​ជន​មាន​ពិការភាព​បាន​ជួប​ជា​មួយ​ភាគី​និយោជក​ដោយ​ផ្ទាល់​ ទទួល​បាន​ការ​​លើក​ទឹកចិត្ត​ផ្សេងៗ​ និង​ចែក​រំលែក​បទ​ពិសោធ​ល្អៗ​ទៅ​វិញ​ទៅ​មក​នា​ពេល​កន្លង​មក។​

ទិដ្ឋភាពសិក្ខាសាលា

សិក្ខាសាលា​នេះ​ធ្វើ​ឡើង​នៅ​ឯ​បណ្ណាគារ​ហ៊ីម៉ាវ៉ារី​ រាជធានី​ភ្នំពេញ​ និង​សហការ​រៀបចំ​​ដោយ​ អង្គការ​ PafiD ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​អង្គការ​ ធនាគារ​ និង​ស្ថាប័នឯកជន​ សំខាន់ៗ​ជា​ច្រើន​ទៀត។​

ទិដ្ឋភាពសិក្ខាសាលា

លោក​ ខេង​ វីរៈ​ នាយកប្រតិបត្តិ​នៃ​អង្គការ​ PafiD​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​វេទិកា​ទី៥​ ហើយ​ដែល​បាន​ជួបជុំ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​មាន​ដូច​ជា​ជន​មាន​ពិការភាព​​ តំណាង​ស្ថាប័ន​ឯកជន​ និយោជក​ អង្គការ​នានា​ និង​ពិសេស​នោះ​តំណាង​ក្រសួង​​ផង​ដែរ។​ វេទិកា​នេះ​​គឺ​បាន​ផ្ដល់​ឱកាស​ជជែក​ពិភាក្សា​ ប្ដូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ចែករំលែក​បទ​ពិសោធ​ល្អៗ​ ផ្ដល់​សារ​លើក​ទឹកចិត្ត​ ចែក​រំលែក​ព័ត៌មាន​អំពី​ឱកាស​ការងារ​ រួម​ទាំង​ជា​ការ​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​នានា​ដើម្បី​រួម​គ្នា​​ដោះស្រាយ​ផង​ដែរ។​

ទិដ្ឋភាពសិក្ខាសាលា

បញ្ជាក់​ដែរ​ថា​ វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ «ការងារ​ និង​មុខរបរ​ប្រកប​ដោយ​បរិយាបន្ន​សម្រាប់​ជន​មាន​ពិការភាព» លើក​ទី៥ នេះ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​កាល​​ពី​ថ្ងៃ​ទី១២​ ខែ​ធ្នូ​ ឆ្នាំ​២០២៤​ ដោយ​​អនុវត្តន៍​ទៅ​តាម​របៀបវារៈ។​ សិក្ខាសាលា​នេះ​ផង​ដែរ​មាន​​ការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ឯកឧត្ដម សែម សុខា រដ្ឋលេខាធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​ ជំទាវ អ៊ូច​ ជា​ច័ន្ទមល្លិកា ប្រធាន​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ ​និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​ទៀត​ផង​ដែរ៕​

ទិដ្ឋភាពសិក្ខាសាលា

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី