រំឭកឆ្កែ១ក្បាល អាចសង្គ្រោះក្រុមបាល់ទាត់ កុំឲ្យធ្លាក់ទៅលីគក្រោម
- 2016-01-30 20:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឭកឆ្កែ១ក្បាល អាចសង្គ្រោះក្រុមបាល់ទាត់ កុំឲ្យធ្លាក់ទៅលីគក្រោម
ចន្លោះមិនឃើញ
សុនខ១ក្បាលឈ្មោះថា Bryn គឺប្រហែលជាសត្វតែមួយគត់ ដែលអាចជួយសង្គ្រោះក្រុមបាល់ទាត់មួយកុំឲ្យធ្លាក់ទៅលីគក្រោមបាន។
រូបតំណាង
ក្រុម Torquay United បានលេងប្រកួតចុងក្រោយរបស់ខ្លួន នៅលីគលំដាប់ទី៤អង់គ្លេសឆ្នាំ១៩៨៧ ខណៈដែលក្រុមមួយនេះ កំពុងត្រូវក្រុម Crewe Alexandra នាំមុខ ២-១ នៅតង់ទី២ ហើយលទ្ធផលនេះមានន័យថា ពួកគេនឹងធ្លាក់ពីលីគក្រោមមួយកម្រិតទៀត។
ប៉ុន្តែនៅប្រហែល២ឬ៣នាទីជិតចប់ម៉ោង ឆ្កែ១ក្បាល Bryn របស់ប៉ូលិសម្នាក់ ដែលដើរល្បាតលើខ្សែបន្ទាត់ បានរត់ទៅខាំភ្លៅខ្សែការពារ Jim McNichol របស់ក្រុម Torquay និងធ្វើឲ្យអាជ្ញាកណ្ដាល បន្ថែមម៉ោងយ៉ាងច្រើនដល់ទៅចំនួន៤នាទី ដែលធ្វើឲ្យខ្សែប្រយុទ្ធ Paul Dobson មានឱកាសស៊ុតគ្រាប់តាមស្មើ ២-២ នៅម៉ោងបន្ថែមមានរបួសនោះ ជួយក្រុម Torquay United គេចផុតពីតំបន់កាត់ចោល។
ក្រោយហេតុការណ៍ដ៏កម្រនោះ ក្លឹប Torquay United បានចាត់ទុកឆ្កែ១ក្បាល Bryn ជាវីរបុសក្លឹបពួកគេផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ sportskeeda