Chicharito ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​៣ខែ​ជាប់​គ្នា​នៅ Bundesliga

  • 2016-02-05 16:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Javier Hernandez ដែល​ចំណាំ​ហៅ​ថា Chicharito បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែ​នៅ​ Bundesliga ជា​លើក​ទី​៣ ក្នុង​រយៈ​ពេល​៣ខែ​ចុង​ក្រោយ បន្ទាប់​​ពី​ទទួល​សំឡេង​បោះឆ្នោត​គាំទ្រ​ដល់​៦០% លើស​ Pierre-Emerick Aubameyang និង Robert Lewandowski។

 

 

អតីត​កីឡាករ​ក្រុម Manchester United រូប​នេះ ​បាន​ចាប់​ផ្ដើម​ទម្រង់​លេ​ងល្អតាំងពី​ចាកចេញ​ពី​ Old Trafford ដោយ​ស៊ុត​ចូល​បាន​២១គ្រាប់ ​ក្នុង​២៤ប្រកួត​គ្រប់​ពាន​រង្វាន់។

 

កាន់​តែ​គួរ​ឲ្យ​កត់សម្គាល់មួយ​ទៀត កីឡាករ​ម៉ិកស៊ីកូ​វ័យ​២៧ឆ្នាំ ​បាន​ស៊ុត​ចូល​ដល់​ទៅ​៧គ្រាប់ ក្នុង​៥ប្រកួត​ចុង​ក្រោយ​នៅ Bundesliga បូក​រួម​ទាំង​ការ​ស៊ុត​ហ៊ែតទ្រីក​ពេល​ឈ្នះ Borussia Monchengladbach ៥-០ កាល​ពី​ខែ​ធ្នូ​ផង​ដែរ។

 

សម្រាប់​ប្រិយមិត្ត​ យល់​យ៉ាង​ណា​ដែរ​ចំពោះ​ទម្រង់​លេង​របស់ Chicharito?

 

 

ប្រភព៖ supersport

អត្ថបទថ្មី