Mourinho ​នឹង​ទិញ​កីឡាករ​ Real ៣​នាក់ ​ពេល​ដឹក​នាំ​ Man Utd

  • 2016-02-12 15:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho ​នឹង​ទិញ​​យក​កូន​ចៅ​ចាស់​របស់​លោក ​កីឡាករ​ Real Madrid ៣​នាក់​ ​នៅ​ពេល​ដែល​លោក​ឡើង​ដឹក​នាំ​ក្រុម​​បិសាច​ក្រហម​ Manchester United។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ​ Sport។

 

 

​​បើ​តាម​សេចក្ដីរាយការណ៍​​ បាន​ឲ្យ​ដឹង​ថា អតីត​អ្នកចាត់ការ​រហស្សនាម "Special One” រូប​នេះ​ ​ចង់​នាំ​យក​​ខ្សែ​បម្រើ​ Gareth Bale, Luka Modric ​និង​ខ្សែ​ការពារ​ Raphael Varane ​ទៅ​កាន់​កីឡដ្ឋាន​ Old Trafford ខណៈ​ដែល​​កីឡាករ​ជម្រើស​ជាតិ​វែល​ (Bale) ជា​គោលដៅ​ធំ​ជាង​គេ។

 

​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea វ័យ​៥៣​ឆ្នាំ ​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​ស្ដេច​ស កាល​ឆ្នាំ​២០១៣ ​នៅ​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នៅ​ក្លឹប​ Real ​​២​ទៅ​៣​នាក់​ ខណៈ​ដែល​លោក​ និង​​ប្រធាន​ក្លឹប​ Real លោក​ Florentino Perez ​ក៏​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ដូច្នេះ​លោក​សង្ឃឹម​ថា​ នឹង​អាច​ចរចា​គ្នា នាំ​យក​កីឡាករ​ទាំង​៣​នាក់​នេះ​​ទៅ​ទឹក​ដី​​អង់គ្លេស​ ដើម្បី​ជួយ​បិសាច​ក្រហម ប្រជែង​យក​ពាន​ Premier League រដូវ​កាល​ក្រោយ។

 

​​បើ​តាម​​ Mirror ​និង​សារព័ត៌មាន​ធំៗ​ជា​ច្រើន​​ បាន​ឲ្យ​ដឹង​កាល​​​ពី​ម្សិល​មិញ​​ថា Mourinho ​បាន​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ហើយ​ ដើម្បី​ឡើង​ដឹក​នាំ​ក្រុម​ Man Utd ​​ជំនួស​តំណែង​អ្នកចាត់ការ​ Louis van Gaal ​​ក្រោយ​ចប់​រដូវ​កាល​នេះ៕

 

Gareth Bale

 

Luka Modric

 

Raphael Varane

 

 

-ចុចអាន៖ Mourinho ​ព្រម​ចុះ​កុងត្រា​៣​​ឆ្នាំ ឡើង​ដឹក​នាំ​ Man Utd

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal | thesun

អត្ថបទពេញនិយម