​អាយុ​ជិត​១០០ឆ្នាំ ​​បញ្ចេញ​ក្បាច់​តៃជី​ ក្មេងៗ​សុំខ្មាស!

  • 2014-10-23 18:05:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា​អាយុ ៩៦ឆ្នាំ​ រស់​នៅ​ក្នុង​ខេត្ត Shanxi ប្រទេស​ចិន បាន​ប្រើ​កាយវិការ​ក្បាច់តៃជី​យ៉ាង​ប៉ិនប្រសប់​ មិន​ចាញ់​ក្មេងៗ​នោះ​ឡើយ។ លោកតា​មាន​ឈ្មោះ​ថា Zhang Chenglin កើត​នៅ​ឆ្នាំ១៩១៨ និងបាន​ចូល​និវត្តន៍​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ។ នៅ​អំឡុង​ពេល​ចូល​និវត្តន៍​នេះ​ លោក​តា​​បាន​​ហ្វឹកហាត់​ក្បាច់គុន​តៃជី និងចាប់ផ្ដើម​រត់​ហាត់ប្រាណ​​ជា​រៀងរាល់​ព្រឹក។

 

 

​កាល​ពី​អាយុ​​៨៣​ឆ្នាំ​ លោកតា​អាច​ប្រដាល់ អាច​ញែក​ជើង​ចេញ​ពី​គ្នា​បាន​ប្រសើរ​ជាង​មនុស្ស​ដែល​មាន​អាយុ​តិច​ជាង​​លោក​​​៤​ដង។ លោក​តា​ Zhang បាន​ទទួល​មរតក​នេះ​ពី​ឪពុក​របស់​​លោក បូករួម​ទាំង​ការ​មាន​សុខភាព​ល្អ ការ​ហាត់ប្រាណ របប​អាហារ និងការ​តស៊ូ។

 

ទស្សនា​វីដេអូ​ការ​បញ្ចេញ​ក្បាច់គុន​ថៃជី​​របស់​លោក​តា​ដូច​ខាងក្រោម៖

 

ចុច​អាន​អត្ថបទ​ប្លែកៗ​ជា​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី