ពង្រឹងអំណាចអនាគតតាមរយៈការអប់រំ៖ អូ គូលែន ជំរុញការវិនិយោគលើសហគមន៍ជាថ្មី ដោយបើកសាលាបង្រៀនមិនគិតថ្លៃទី២

  • 2025-05-23 06:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀមរាប, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥៖ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ (Kulara Water Co.,Ltd.) ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន មានកិត្តិយសប្រកាសបើកឱ្យប្រើប្រាស់សាលារៀន អូ គូលែន ទី២ ដែលការបង្រៀនដោយឥតគិតថ្លៃទៅកាន់កុមារនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

គម្រោងសាងសង់សាលារៀនឥតគិតថ្លៃនេះ កើតចេញមកបាន ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក្នុងការជួយជ្រោមជ្រែងអនាគតរបស់យុវជនកម្ពុជាតាមរយៈការអប់រំ។ សាលារៀន អូ គូលែននៅស្រុកបន្ទាយស្រីនេះ នឹងផ្តល់ការបង្រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃទៅកាន់ក្មេងៗនៅតំបន់នេះផ្ទាល់ និងបណ្ដារតំបន់ដែលនៅជុំវិញ។

ការបើកសាលារៀននេះគឺជាការផ្តល់ឱកាសឱ្យក្មេងៗដែលរស់នៅក្នុងសហគមន៍ដាច់ស្រយាល ទទួលបានឱកាសក្នុងការពង្រីកចំណេះដឹង ពង្រឹងការរៀនសូត្របន្ថែមលើជំនាញដែលចាំបាច់នៅក្នុងជីវិតរបស់ពួកគេ លើសពីនេះ វាក៏ជាផ្នែកមួយដែលជួយឱ្យពួកគេមានអនាគតដែលល្អប្រសើរនឹងមានលំនឹងផងដែរ។

“ការអប់រំ គឺជាធាតុដ៏មានឥទ្ធិពលដែលអាចជម្រុញឱ្យមានការអភិវឌ្ឍន៍” អ្នកនាង Anouchka Forey នាយិកាក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានមានប្រសាសន៍ដូច្នេះ ហើយបានបន្តទៀតថា “ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ជឿជាក់ថា កុមារគ្រប់ៗគ្នាគួរតែទទួលបានឱកាសក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះដឹងដើម្បីបើកទ្វារទៅរកឱកាសដ៏ប្រពៃនៃជីវិត។ សាលារៀនគិតថ្លៃ អូ គូលែន បង្កើតឡើងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់យើងចំពោះការអភិវឌ្ឍន៍ដែលប្រកបដោយចីរភាព និងសមភាពសង្គមនៅកម្ពុជា” ។

ពិធីបើកសាលាថ្មីនៅស្រុកបន្ទាយស្រីនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ និងបានការអញ្ជើញចូលរួមពីសំណាក់សមាជិកសហគមន៍ មន្រ្តីអប់រំ កុមារ និងតំណាងក្រុមហ៊ុនជាច្រើននាក់ ដើម្បីអបអរសាទរចំពោះសារៈសំខាន់នៃការអប់រំ និងវិសាលភាពនៃកិច្ចសហការក្នុងសហគមន៍។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា “យើងមានអំណរអរគុណយ៉ាងខ្លាំង ចំពោះការឧបត្ថម្ភ និងវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ដើម្បីការអភិវឌ្ឍន៍សហគមន៍ ជាពិសេសសម្រាប់ស្រុកបន្ទាយស្រីយើង។ ការបើកសាលានេះជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់អនាគតកុមារក្នុងតំបន់យើង និងជំរុញដល់ការអភិវឌ្ឍន៍រយៈពេលវែងសម្រាប់សហគមន៍តាមរយៈការអប់រំ”។

លោក ថាប់ សារ៉ន បាន មានថ្លែងថា "ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានមកចូលរួមជាអធិបតីក្នុងពិធីបើកសាលា អូគូលែន ហ្វ្រីស្គូល នៅស្រុកបន្ទាយស្រី។ ជាអ្នកតំណាងក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងក្រុមការងាររបស់ក្រុមហ៊ុនទឹក Kulara ដែលបានបង្កើតសាលា អូគូលែន ហ្វ្រីស្គូល និងបានរៀបចំពិធីបើកនេះ។ នេះបង្ហាញថាការអភិវឌ្ឍន៍កំពុងមានវឌ្ឍនភាពនិងសាលានេះគឺជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅតំបន់នេះ។ខ្ញុំសូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន គណៈរដ្ឋបាលឃុំ ប្រធានសាលា និងមន្ត្រីដែលបានចូលរួម និងគាំទ្រកិច្ចសកម្មភាពនេះ"។

គួររំលឹកផងដែរថា ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានបង្កើតសាលាឥតគិតថ្លៃ អូ គូលែន លើកដំបូងនៅឆ្នាំ ២០២៤ នៅស្រុកស្រយង់ ខេត្តព្រះវិហារ ដែលបច្ចុប្បន្នមានសិស្សច្រើនជាង ២០០នាក់កំពុងរៀនភាសាអង់គ្លេស និងជំនាញកុំព្យូទ័រដោយឥតគិតថ្លៃនៅទីនោះ។

លើសពីនេះទៀត ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានប្តេជ្ញាចិត្តក្នុងការបង្កើតអនាគតប្រកបដោយចីរភាពតាមរយៈសកម្មភាពជាវិជ្ជមាន ដែលផ្ដោតលើការស្ដារបរិស្ថាន ការដាំឈើកំរ ការប្រើថាមពលពន្លឺព្រះអាទិត្យ ការអប់រំ និងការចូលរួមយ៉ាងជិតស្និទ្ធជាមួយសហគមន៍។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីគុណតម្លៃស្នូល និងជំនឿរបស់ក្រុមហ៊ុន ថាអាចជុំរុញ និងលើកកម្ពស់ទាំងសហគមន៍ និងបរិស្ថានអោយខានតែបាន។

អំពីក្រុមហ៊ុន គូឡារ៉ា វ៉ធើរ

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ គឺជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន ជាផលិតផលទឹករ៉ែធម្មជាតិឈានមុខមួយនៅកម្ពុជា ដែលបង្កប់ពីភាពបរិសុទ្ធស្រស់ថ្លា និងភាពរឹងមាំនៃបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។ ទឹករ៉ែធម្មជាតិ អូ គូលែន មានប្រភពមកពីទឹកក្រោមដីយ៉ាងជ្រៅក្នុងតំបន់អភិរក្សភ្នំគូលែន និងកោះកេរ ដែលមានការរក្សាការពារយ៉ាងល្អឥតខ្ចោះដោយធម្មជាតិ និងត្រូវបានផលិតតាមបទដ្ឋានបច្ចេកវិទ្យាថ្មីទំនើបមកពីអ៊ឺរ៉ុប ក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់របស់បារាំង។ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ប្តេជ្ញាផ្តល់ជូនប្រជាជនកម្ពុជានូវទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ ជួយទ្រទ្រង់ដល់សុខភាព ប្រណីតភាព និងការថែរក្សាតម្លៃនៃបេតិកភណ្ឌជាតិ។ តម្លៃស្នូលរបស់ក្រុមហ៊ុនរួមមាន គុណភាព ភាពបរិសុទ្ធ សុខមាលភាពល្អ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ។ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមខ្ពស់ ដោយគាំទ្រដល់សកម្មភាពសង្គ្រោះធនធានធម្មជាតិ ការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងការកែលម្អជីវភាពសហគមន៍។

អំណោយសុខភាពពីធម្មជាតិ។

សម្រាប់សារព័ត៌មាន សូមទំនាក់ទំនង៖

Nov Sokheang

អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្ម

nov.s@kularawater.com

+855 12 263 544 / 10 999 119

ដោយ ៖ គីម ណារ៉ាក់

អត្ថបទថ្មី