​កីឡាករ​​បាញ់​អាជ្ញាកណ្ដាល​ស្លាប់​លើ​ទីលាន​ ​ខឹង​ពិន័យ​កាត​ក្រហម

  • 2016-02-16 18:38:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ម្នាក់ បាន​បាញ់​សម្លាប់​អាជ្ញាកណ្ដាល បន្ទាប់​ពី​​ខឹង​រឿង​ពិន័យ​កាត​ក្រហម​ឲ្យ​ខ្លួន អំឡុង​ការ​ប្រកួត​មួយនៅ​ប្រទេស​អាហ្សង់ទីន ថ្ងៃ​ចន្ទ​​ម្សិល​មិញ។

 

 

​ហេតុការណ៍​រន្ធត់​នេះ ​បាន​កើត​ឡើង​ក្នុង​​ស្រុក​ Córdoba ​ប្រទេស​អាហ្សង់ទីន​ អំឡុង​ការ​ប្រកួត​ក្នុង​តំបន់​មួយ។ ជន​ដៃ​ដល់​​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់ ​ដែល​ខឹង​រឿង​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​ដល់​រូប​គេ ហើយ​ក្រោយ​ទទួល​កាត​ក្រហម​មិន​បាន​ប៉ុន្មាន កីឡាករ​រូប​នេះក៏​ស្ពាយ​កាបូប​ដាក់​កាំភ្លើង ដើរ​ចូល​ទីលាន​បាញ់​អាជ្ញាកណ្ដាល​៣​គ្រាប់​ស្លាប់ និង​បាញ់​ត្រូវ​កីឡាករ​វ័យ​២៥​ឆ្នាំ​ម្នាក់​ទៀត​របួស​ផង​ដែរ។

 

អាជ្ញាកណ្ដាល ដែល​ស្លាប់​មាន​ឈ្មោះ​ថា César Flores វ័យ​៤៨​ឆ្នាំ ​បន្ទាប់​​ត្រូវ​កីឡាករ​បាញ់​៣​គ្រាប់​ចំ ក្បាល ​ដើម​ទ្រូង និង​កញ្ចឹងក រី​ឯ​​កីឡាករ​​ម្នាក់​​ ដែល​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​នោះ​មាន​ឈ្មោះ​ថា Walter Zárate។

 

រីឯ​កីឡាករ​វ័យ​ក្មេងដែល​ជា​ជន​​ល្មើស​នោះ បាន​រត់​គេច​ខ្លួន​ហើយ ខណៈ​ដែល​ពេល​នេះ​ប៉ូលិស កំពុង​តាម​ប្រមាញ់​ចាប់​ខ្លួន៕

 

-ចុចអាន៖ ក្រុម​​នៅ​ហូឡង់​ ​យក​​នារី​សិចស៊ី​ស្លៀក​តែ​ខោ​ក្នុង​ ធ្វើ​ជា Mascots

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal | mirror