សួន​ទឹក​ល្បី​ៗ ទាក់​ទាញ ​អ្នក​ទេសចរ​ទៅ​ទស្សនា​ច្រើន​បំផុត​ លើ​ពិភព​លោក

  • 2016-02-21 13:15:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចូល​ចិត្ត​​​ការ​ងូត​ និង​ហែល​ទឹក​កម្សាន្ត​​លេង ប្រាកដ​ជា​នឹក​ឃើញ​ដល់​សួន​ទឹក ដែល​មាន​ឧបករណ៍​ ជិះ​រំអិល​ កម្សាន្ត និង​​សម្រាក​លំហែ​កាយ​នៅ​ទី​នោះ។ ​វិបសាយ CNN បាន​បង្ហាញ​​ពី​សួន​ទឹក​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ដែល​មាន​ឧបករណ៍​ជិះ​ប្លែក​ៗ ទាក់​ទាញ​អ្នក​ទេស​ចរ​ជា​ច្រើន​ ឲ្យ​ទៅ​លេង៖ ​​

 

១. សួន​ទឹក Aquatica សហរដ្ឋអាមេរិក

ស្ថិត​ក្នុង​​​​​ ទី​ក្រុង Orlando រដ្ឋ​ Florida ​ នៅ​សួន​​ទឹក Aquatica ​អ្នក​ទេស​ចរ​អាច​ រីក​រាយ​កម្សាន្ត​នឹង​ឧបករណ៍​​ជិះ​កម្សាន្ត​ប្លែក​ៗ ឆ្នេរ​ខ្សាច់​​​​​ ​និង​សួន​ច្បារ​​​​​ចម្រុះ​រុក្ខជាតិ។ អ្វី​​ជា​ពិសេស​ ​ទី​នោះ​គឺ ការ​​ជិះ​រំអិល​​​តាម​​​បំពង់​ឆ្លង​កាត់​​អាង​ត្រី​ដូហ្វីន។

 

២. សួន​ទឹក Aquaventureប្រទេស​អារ៉ាប់រួម​​​​​​

មាន​ទី​តាំង​ ក្នុង​ទី​ក្រុង​ឌុយបៃ សួន​ទឹកAquaventure បាន​ទាក់​ទាញ​អ្នក​ទេស​ចរ​ជា​ច្រើន ទៅ​លេង​កម្សាន្ត​។ អ្នក​ទេស​ចរ​នឹង​រីករាយ ការ​​ជិះ​រថភ្លើង​​​​​កាត់​ទឹក ឆ្នេរ​​សម្រាក​លំហែ​លក្ខណៈ​​​ឯកជន​ និង​ទៅ​ទស្សនា​ អាង​ត្រី​ឆ្លាម​។

 

៣. សួន​ទឹក Area 47 ប្រទេស​អូទ្រីស

 

Area 47 ​ស្ថិត​នៅ​ក្នុង​ក្រុង Innsbruck គឺ​ជា​សួន​ទឹក​​​​ខាង​ក្រៅ​​បែប​ធម្មជាតិ​។ អ្នក​ទេស​ចរ​ អាច​លេង​ទឹក​កម្សាន្ត​អម​ដោយ​ទេសភាព​ព្រៃ​ភ្នំ និង​ជិះ​​​​​​រំអិល​​​កម្សាន្ត​​។

 

៤. សួន​​ទឹក​ Beach Park ទី​ក្រុង Fortaleza ប្រទេស​ប្រេស៊ីល

 

ជា​សួន​ទឹក​​ដែល​ត្រូវ​បាន​បំពាក់​ ឧបករណ៍​ជិះ​កម្សាន្ត​កម្ពស់​ខ្ពស់ (៤១​ម៉ែត្រ) និង​រំអិល​​ជិះ​លឿន​ជាង​គេ។ នៅ​ទី​នោះ​មាន​ ឧបករណ៍​​ប្លែក​ៗ​ជា​ច្រើន ដែល​ជា​កន្លែង​ទាក់​ទាញ​ ​កូន​ក្មេង​តូច​​ៗ​​នាំ​ម៉ាក់​ប៉ា​ទៅ​ទស្សនា។

 

៥. សួន​ទឹក​ Caribbean Bay ​ប្រទេស​កូរ៉េ​ខាង​ត្បូង

 

ស្ថិត​ក្នុង​ខេត្ត​ Gyeonggi សួន​ទឹក Caribbean Bay មាន​​រំអិល​​ជិះ​​កម្សាន្ត​ជា​ច្រើន អាង​ទឹក​​មាន​រលក​​ ​​អាង​ទឹក​ក្ដៅ និង​​មាន​បន្ទប់​គេង​​​ផង​ដែរ​។​ អ្នក​ទេសចរ​​ភាគ​ច្រើន​ ចូល​ចិត្ត​ទៅ​លំហែ​​សម្រាក​កាយ​ និង​គេង​​​យក​កម្លាំង​នៅ​ទី​នោះ ។

 

៦. សួន​ទឹក Siam Park ប្រទេស​អេស្ប៉ាញ

 

មាន​ទី​តាំង​​នៅ​លើ​កោះ Tenerife Siam Park ជា​សួន​ទឹក​​​​សង់​ឡើង តាម​​​ម៉ូដ​ប្រទេស​ថៃ។ ឧបករណ៍​ជិះ​កម្សាន្ត​ល្បី​នៅ​ទី​នោះ គឺ ប៉ម Power កម្ពស់​ ២៧​ម៉ែត្រ ដែល​អ្នក​​ទេសចរ​អាច​រំអិល​​ទម្លាក់​ខ្លួន​​​កាត់​តាម​អាង​ទឹក​ត្រី​ឆ្លាម​និង​បបែល​សមុទ្រ។

 

៧. សួន​ទឹក Tropical Islands ប្រទេស​អាល្លឺម៉ង់

រៀប​ចំ​ឡើង​​បែប​សណ្ឋាន​កោះ​​ក្នុង​រោង​​​ធំ​ៗ​ចំនួន​បី សួន​ទឹក Tropical Islands ទាក់​ទាញ​អ្នក​ទេសចរ​ទៅ​ទស្សនា​ ៦​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ នៅ​ទី​នោះ​ក៏​មាន រៀប​ចំ​ ជា​ព្រៃ​ទឹក​ភ្លៀង សណ្ឋាគារ និង​ក្លឹប​រាត្រី​ផង​ដែរ។

 

៨. សួន​ទឹក​ Watercube ប្រទេស​ចិន​

ស្ថិត​ក្នុង​​ទី​ក្រុង​ប៉េកាំង សួន​ទឹក​ Watercube បាន​រៀប​ចំ​​ ឧបករណ៍​ជិះ​កម្សាន្ត​​ ប្លែក​ជាង​គេ ដោយ​មាន​​រំអិល​​​​បត់​បែន​ច្រើន និង​ឧបករណ៍​ជិះ​កម្សាន្ត​ជា​ច្រើន​ទៀត។

 

៩. សួន​ទឹក World ប្រទេស​កាណាដា​

ស្ថិត​ក្នុង​​ផ្សារ​ទំនើប Alberta's West Edmonton ក្នុង​ខេត្ត​ Alberta សួន​ទឹក World ទាក់​ទាញ​អ្នក​ទេសចរ​ជា​ច្រើន​ទៅ​ទស្សនា និង​ងូត​ទឹក​កម្សាន្ត​លេង។ អ្វី​​ដែល​ពិសេស​ នៅ​ទី​នោះ គឺ ការ​ជិះ​បំពង់​រំអិល​​​បត់​បែន​ច្រើន ការ​លោត Bungee Jump និង​ អាង​ទឹក​រលក៕

 

ចុចអាន៖ ទស្សនា​សួន​ច្បារ​ស្អាត​បំផុត​ទាំង ១០​លើ​ពិភពលោក

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ CNN ​​ ​

អត្ថបទពេញនិយម