អាហារ​​៣​ប្រភេទ​ មិន​​​​គួរ​ដាក់​កម្ដៅ​​​​ក្នុងម៉ៃក្រូវ៉េវ

  • 2016-02-23 17:41:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាហារ​សល់​មួយ​ចំនួន​ត្រូវ​បាន​គេ​​​​ដាក់​ក្នុង​​ម៉ាស៊ីន​ម៉ៃក្រូវ៉េវ (microwave) ដើម្បី​ឲ្យ​ក្ដៅ​​​ និង​​បង្កើន​រសជាតិ​​ឡើង​វិញ។ ប៉ុន្តែ​ ​ក៏​មាន​អាហារ​មួយ​ចំនួនដែល​អ្នក​មិន​គួរ​ដាក់​ក្នុង​ម៉ាស៊ីន​កម្ដៅម៉ៃក្រូវេវ​នោះ​ដែរ។ វិបសាយ​ Food Networks បាន​ណែ​នាំឲ្យ​កម្ដៅ​​លើ​ចង្ក្រាន​ ឬ​ចង្ក្រាន​អាំង​សាច់ ​ព្រោះ​វា​អាច​ជួយ​បង្កើន​រស​ជាតិ​ឆ្ងាញ់​ប្រសើរ​ជាង។

 

​​​​​​​​​​​១. នំ​ភីហ្សា មនុស្ស​ភាគ​ច្រើន​តែង​ដាក់​ នំ​ភីហ្សា​សល់​​ ក្លាសេ្ស​ឲ្យ​ត្រជាក់​ដើម្បី​​​រក្សា​ទុក​​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​​។ ប៉ុន្តែ​ប្រសិន​បើ​ចង់​កម្ដៅ​​​​វា​ញ៉ាំ​វិញ​នោះ មិន​គួរ​ដាក់​ក្នុង​ម៉ៃក្រូវេវ​នោះ​ទេ ទោះ​វា​ងាយ​ស្រួល​ក៏​ដោយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បាត់​រសជាតិ​ឆ្ងាញ់។ ​គួរ​​ដាក់​​កម្ដៅនំ​​​​ឡើង​វិញ​ ក្នុង​សីតុណ្ហភាព ១៩០ អង្សា​សេ លើ​ចង្ក្រាន​អាំង​សាច់ រហូត​​ដល់​​​នំ​ក្រៀម​​​​ស្រួយ និង​ Cheese រលាយ។

 

២. ប៉ាស្តា (Pasta) បើ​ជា​នំ​ប៉ាស្តា​គ្មាន​ទឹក​ជ្រលក់ គឺ​កាន់​តែ​ងាយ​ស្រួល​កម្ដៅ។ ដាក់​នំ​​ក្នុង​ឆ្នាំង​​រួច​ចាក់​ទឹក​ក្ដៅ​ពុះ​​​ចូល​ ទុក​​ រយៈ​​ពេល​ ៣០ ទៅ ៤៥ នាទី។ ប្រសិន​បើ​នំ​ ប៉ាស្តា មាន​ទឹក​ជ្រលក់​ អ្នក​អាច​ដាក់​កម្ដៅ​ក្នុង​ខ្ទះ​​បាន ដោយ​បន្ថែម​ទឹក​ឬ​ប្រេង​​ឆា​​បន្តិច​កុំ​ឲ្យ​ទឹក​ជ្រលក់​​ខាប់​ជាប់។ ការ​ធ្វើ​តាម​វិធី​ទាំង​នេះ គឺ​វា​ជួយ​រក្សារសជាតិ​នំ ឆ្ងាញ់​ជាង​ការ​ដាក់​ក្នុង​ម៉ៃក្រូវេវ។

 

៣. ដំឡូង​បារាំង ​ការ​កម្ដៅដំឡូង​បារាំង​​​ឲ្យ​ក្ដៅ​ធម្មតា​​ក្នុងម៉ៃក្រូវេវ​ គឺ​ពុំ​មាន​រសជាតិ​អ្វី​ឡើយ។ ដើម្បី​បង្កើន​រសជាតិ អ្នក​គួរ​កម្ដៅ​វា​ក្នុង​ខ្ទះ​​មិន​ជាប់​​ប្រឡាក់។ ដាក់​បំពង​​កម្ដៅ ដំឡូង​បារាំង​រហូត​ដល់​ស្រួយ រួច​ចាក់​វា​លើ​ក្រដាស​​​ស្អាត​មួយ (ស្រង់​យក​ប្រេង​ចេញ)។ រួច​រោយ​អំបិល​​បន្តិច​ នោះ​​អ្នក​នឹង​ទទួល​បាន​ ដំឡូង​បារាំង​ ថ្មី​​រសជាតិ​ឆ្ងាញ់៕

ប្រែ​សម្រួល៖​ មាន រតនា ប្រភព៖ independent​​​​​​​ ​​ ​​​​​​​​​​​​​​