យុវជនខ្លះ មានចំណូលចិត្ត លេងម៉ូតូធំ
- 2016-02-24 15:48:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនខ្លះ មានចំណូលចិត្ត លេងម៉ូតូធំ
ចន្លោះមិនឃើញ
សំភារៈនិយមកំពុងតែទាក់ទាញចិត្តយុវជនមួយចំនួនដែលចូលចិត្តប្រើប្រាស់របស់ទំនើប។បច្ចុប្បន្នគេឃើញថាយុវជនប្រុសៗកំពុងពេញនិយមនឹងកាជិះម៉ូធំៗដែលមានតម្លៃថ្លៃនិងមានរាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។
រូបតំណាង
មានវ័យ ២៥ ឆ្នាំ កំពុងអង្គុយលើម៉ូតូដ៏ស្រស់ស្អាតស្ថិតក្នុងឈុតសំលៀកបំពាក់កីឡា យុវជនជាវណ្ណៈ បានរៀបរាប់ទាំងទឹកមុខញញឹមថាបច្ចុប្បន្នមិនថារូបលោកនិងយុវជនដទៃទៀតនោះទេស្រឡាញ់ម៉ូតូធំព្រោះម៉ូតូធំងាយស្រួលជិះ។ នៅពេលជិះម៉ូតូធំម្តងៗពេលទៅណាមកណាវណ្ណៈយល់ឃើញថាមានអ្នកសម្លឹងមកមើលរូបលោកច្រើនធ្វើឲ្យលោកគិតថា វាអស្ចារ្យនិងធ្វើឲ្យសម្រស់លោកកាន់តែស្អាតមួយកម្រិតថែមទៀតដោយសារការជិះម៉ូតូធំ។
វណ្ណៈបន្ថែមទៀតថា “ម៉ូតូដែលលោកជិះរាល់ថ្ងៃនេះមានតម្លៃ២៧០០$ គេហៅថាម៉ូតូ NSX សេរី២០១៥។ ទម្រាំតែមានម៉ូតូធំជិះនឹងគេគឺថា វណ្ណៈ សុំលុយពីម្តាយឪពុកទិញ និងខំធ្វើការសន្សំលុយមួយចំនួនដោយខ្លួនឯងផ្ទាល់រួមទាំងការកាត់បន្ថយការចំណាយជួបជុំមិត្តភិក្តផឹកស៊ីមួយរយៈពេលទើបវណ្ណៈអាចមានលទ្ធភាពទិញម៉ូតូធំនឹងជិះបានដូចសព្វថ្ងៃ។
ជាមួយគ្នានេះដែរយុវជន កែវសុជាតិ ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំទី៣ផ្នែកនីតិសាស្ត្របានពន្យល់ប្រាប់ពីមូលហេតុដែលខ្លួននិងយុវជនមួយចំនួនសម្រេចចិត្តជិះម៉ូតូធំ។ ការជិះម៉ូតូធំគឺវាមានភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លួវជាពិសេសនោះគឺការធ្វើដំណើរទៅផ្លូវឆ្ងាយ។កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅប្អូនជាមួយមិត្តភិក្តិប្អូនមួយក្រុមជិត១០ម៉ូតូសុទ្ធតែអ្នកជិះម៉ូតូធំទាំងអស់បាននាំគ្នាជិះម៉ូតូធំទៅឆ្លងឆ្នាំនៅកំពង់សោម។
បើប្រៀបធៀបនឹងពេលជិះម៉ូតូធំជាមួយនិងការជិះម៉ូតូតូចទៅផ្លូវឆ្ងាយសុជាតិបានប្រាប់ថាម៉ូតូធំវាមានភាពរហ័សសុវត្ថិភាពជាងការជិះម៉ូតូតូចនៅពេលដែលយើងជិះទៅផ្លូវឆ្ងាយៗតែយ៉ាងណាក៍ដោយការជិះម៉ូធំត្រូវចំណាយលុយច្រើនជាងម៉ូតូធម្មតាគឺអ្នកជិះម៉ូតូធំត្រូវចំណាយទៅលើការចាក់សាំងច្រើនព្រោះម៉ូតូធំវាស៊ីសាំងខ្លាំងក្នុង១០០គីឡូវាស៊ីសាំងប្រមាណ២ទៅ៣លីត្រឯណោះ។
គួរបញ្ជាក់ថា ម៉ូតូធំជាម៉ូតូទំនើបដោយមានតម្លៃថ្លៃដែលម៉ូតូធំខ្លះអាចមានតម្លៃរហូត១ម៉ឺនដុល្លាឬខ្លះទៀតអាចមានតម្លៃស្មើតម្លៃរថយន្តក៏មានដែរ។នេះបើតាមកាឲ្យដឹងពីក្រុមយុវជនដែលកំពុងជិះម៉ូធំមួយចំនួន៕
អត្ថបទ៖ CCJ