កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃ OverDrive (OD) លើរថយន្តលេខអូតូ
- 2016-03-01 17:30:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែច្បាស់ពីអត្ថប្រយោជន៍នៃ OverDrive (OD) លើរថយន្តលេខអូតូ
ចន្លោះមិនឃើញ
OverDrive ជាមុខងារមួយដែលអនុញ្ញាតឲ្យម៉ាស៊ីនរថយន្តបង្កើនកម្លាំងស្ទុះទ្វេដង ក្នុងពេលបើកបរនៅលើដងផ្លូវ។
លោក សន ពិនិត្យ អ្នកបច្ចេកទេសរថយន្តមួយរូបប្រាប់ថា ប្រព័ន្ធ Overdrive (O/D) គឺជួយបង្កើនសន្ទុះល្បឿនរថយន្តឲ្យខ្លាំងជាងមុន។ ដូចរថយន្តធម្មតាមាន ៣ លេខទៅមុខ និងមួយលេខថយក្រោយ ពេលបើក Overdrive វាដូចបង្កើនមួយលេខទៀត ដែលធ្វើឲ្យរថយន្តកាន់តែមានសន្ទុះខ្លាំង។
លោកបន្តថា ប្រព័ន្ធបច្ចេកវិទ្យា Overdrive ក្រៅពីជំនួយសន្ទុះល្បឿនក្នុងការបើកបរ ក៏ស៊ីសាំងតិចបំផុត។
ប្រព័ន្ធ Overdrive ដំណើរការនៅលើប្រភេទរថយន្តអូតូ នៅពេលកំពុងបើកបរក្នុងល្បឿនចាប់ពី ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក សន ពិនិត្យបានបន្ថែមថា គេអាចដឹងពីដំណើរការនៃមុខងារនេះដោយគ្រាន់តែមើលនៅក្នុងតាបឡូកុងទ័រ។ ប្រសិនបើវាពុំមានលោតភ្លើងសញ្ញាបានន័យថាវាកំពុងដំណើរការប្រព័ន្ធ Overdrive ប៉ុន្តែបើមានលោតភ្លើងសញ្ញាមានន័យថាប្រព័ន្ធនេះបានបិទ (O/D OFF)។
បន្តអាន៖ វិធីសាស្ត្រធ្វើឲ្យឡានលេខអូតូ ស្ទុះដូចឡានលេខដៃ
អត្ថបទ៖ រក្សា