Leonardo Dicaprio ឈ្នះ​ពាន Oscar លើក​ដំបូង​ ក្រោយ​​ការ​រង់​ចាំ​ជាង​២០​ឆ្នាំ

  • 2016-02-29 20:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រឡូក​ក្នុង​សិល្បៈ​សម្ដែង​ច្រើន​ជាង​២០ឆ្នាំ ​នៅ​ទីបំផុត តារា​សម្ដែង​អាមេរិក Leonardo Dicaprio ក៏​ទទួល​បាន​ពាន​រង្វាន់ "តារា​សម្ដែង​ប្រុស​ល្អ​បំផុត" ពី​កម្មវិធី​ Oscar​។

 

 

ថ្ងៃ ២៨ ខែ​កុម្ភៈ កម្មវិធី​ប្រគល់​ពាន​រង្វាន់​ភាពយន្តOscar លើក​ទី ៨៨ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​មហោស្រព Dolby សហរដ្ឋ​អាមេរិក ដើម្បី​ផ្ដល់​កិត្តិយស​ដល់​តារា​សម្ដែង​ទាំង​ឡាយ​ដែល​បាន​លះបង់​ដើម្បី​សិល្បៈ​​អស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ។ Leonardo Dicaprio តារា​សម្ដែង​ដែល​ជាប់​ជា​បេក្ខភាព "តារា​សម្ដែង​ប្រុស​ល្អ​បំផុត" សម្រាប់ Academy Awards ឆ្នាំ ២០១៦ នេះ នៅ​ទីបំផុត​ក៏​ដណ្ដើម​បាន​ពាន​មាស​ជា​លើក​ទី​មួយ​នៅ​ក្នុង​អាជីព​ជា​តារា​សម្ដែង​របស់​ខ្លួន។

ភាពយន្ត​ដែល​បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​អាយុ ៤១ ឆ្នាំ​ទទួល​បាន​ជ័យជំនះ​លើក​នេះ​គឺ "The Revenent”។ នៅ​ក្នុង​រឿង​នេះ Leo ដើរ​តួ​បុរស​ម្នាក់​ឈ្មោះ Hugh Glass អ្នក​ប្រមាញ់​ម្នាក់​ដែល​ត្រូវ​វាយ​ប្រហារ​ដោយ​ក្រុម​ខ្លាឃ្មុំ​នៅ​លើ​ភ្នំ​ទឹក​កក។ ការ​ឈ្នះ​រង្វាន់​លើក​នេះ​របស់​តួ​រឿង "Titanic” មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​មុន​ពេល​ទទួល​បាន​ជោគជ័យ​នៅ Oscar លោក Leonardo បាន​ប្រមូល​បាន​ពាន​ជាច្រើន​ដូច​ជា Golden Globe, Critics’ Choice Award, SAG និង BAFTA ជា​ដើម តាម​រយៈ​រឿង "The Revenent" នេះ ៕

ចុចអាន៖តួឯក​ក្នុង​រឿង “Titanic” Jack និង Rose ជួប​គ្នា​ក្នុង​កម្មវិធី Oscar ២០១៦

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖bbc

អត្ថបទថ្មី