ហេតុផលសាមញ្ញបួន ដែលអាចធ្វើឲ្យឡានស៊ីសាំងខុសធម្មតា
- 2016-03-09 13:15:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសាមញ្ញបួន ដែលអាចធ្វើឲ្យឡានស៊ីសាំងខុសធម្មតា
ចន្លោះមិនឃើញ
ម្ចាស់យានយន្តមួយចំនួនតូចប្រហែលជាធ្លាប់ជាប់ប្រទះ ការដែលរថយន្តស្រាប់តែស៊ីសាំងខុសប្លែកពីសព្វដង។ ខាងក្រោមនេះជាមូលហេតុសាមញ្ញមួយចំនួនដែលធ្វើឲ្យរថយន្តស៊ីសាំងខុសធម្មតា៖
១. តម្រងខ្យល់កខ្វក់ ៖ ប្រសិនបើតម្រងខ្យល់របស់ម៉ាស៊ីនមានពោរពេញទៅដោយធូលីដី ធ្វើឲ្យម៉ាស៊ីនដំណើរការមិនបានល្អ និងធ្វើឲ្យស៊ីសាំងជាងពីមុន។ ដូចនេះឧស្សាហ៍ពិនិត្យតម្រង ហើយប្ដូរវាប្រសិនបើឃើញថាកខ្វក់ខ្លាំង។
២. សម្ពាធខ្យល់ក្នុងកង់ទាបជាងសម្ពាធដែលបានណែនាំ៖ កង់មានសម្ពាធខ្យល់ទាបជាងសម្ពាធដែលណែនាំទៅតាមប្រភេទរថយន្ត វានឹងបង្កើនកម្លាំងទប់ទល់ការរំកិលទៅមុខកាន់តែខ្លាំងជាងមុន ដែលជាលទ្ធផលធ្វើឲ្យម៉ាស៊ីនស៊ីសាំងច្រើនជាងមុនចន្លោះពី ៥-១០%។
៣. បើករថយន្តដោយមិនបានដោះហ្រ្វាំងដៃ៖ ប្រសិនបើកបររថយន្តដោយមិនបានដោះហ្វ្រាំងដៃឲ្យអស់នោះទេ បណ្ដាលឲ្យហ្រ្វាំងអូសកម្លាំងម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនចំណាយសាំងចោលឥតប្រយោជន៍។
៤. រថយន្តផ្ទុកឥវ៉ាន់ឥតប្រយោជន៍ច្រើន៖ ទម្ងន់កាន់តែធ្ងន់ធ្វើឲ្យរថយន្តបញ្ចេញកម្លាំងកាន់តែខ្លាំង ហើយក៏សុំសាំងច្រើនដូចគ្នា៕
ចុចអាន៖ យល់ដឹងការប្រើប្រាស់ចង្កឹះលេខ គន្លឹះអ្នកចាប់ផ្តើមបើករថយន្តដំបូង
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ aa1car