ហុងដាបន្ថែមពណ៌ថ្មីលើម៉ូតូ Super Dream 110 ស៊េរីចុងក្រោយ
- 2016-03-15 15:15:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងដាបន្ថែមពណ៌ថ្មីលើម៉ូតូ Super Dream 110 ស៊េរីចុងក្រោយ
ចន្លោះមិនឃើញ
ក្រុមហ៊ុនហុងដាបានសម្រេចចិត្តបន្ថែមនូវពណ៌ដ៏ស្រស់ស្អាតថ្មីមួយទៀតលើម៉ូតូ Super Dream 110 ស៊េរីចុងក្រោយលើទីផ្សារប្រទេសវៀតណាម ដើម្បីទាក់ទាញអតិថិជនដែលជាស្ត្រីភេទ។
ពណ៌ថ្មីនេះដែរត្រូវបានគេហៅឈ្មោះថា Emerald Green (ត្បូងពណ៌បៃតង)។ ក្រៅពីបន្ថែមពណ៌ដ៏ស្រស់ឆើតឆាយហើយ ក្រុមហ៊ុនក៏បានបង្កើនទំហំធុងប្រេងឥន្ធនៈឲ្យធំជាងមុន ២៧%។ មិនតែប៉ុណ្ណោះម៉ូតូពណ៌បៃតងនេះថែមទាំងអាចសន្សំសំចៃប្រេងឥន្ធនៈបានច្រើនជាងមុនដល់ទៅ ១២% ជាមួយនឹងម៉ាស៊ីនទំហំ ១០០សេសេ បញ្ចុះកម្ដៅដោយខ្យល់។
ម៉ូតូ Super Dream 110 ប្រភេទពណ៌ថ្មីនេះនឹងសម្ពោធជាផ្លូវការនៅថ្ងៃទី១៨ ខែមីនាខាងមុខនេះ ក្នុងប្រទេសវៀតណាម ដោយម៉ូតូនេះមានតម្លៃ ១៨,៧លានដុង (ប្រមាណ៨៣៨ដុល្លារ) ក្នុងមួយគ្រឿង៕
ចុចអាន៖ ម៉ូតូពិសេសនេះ ទោះមានអ្វីបើកប៉ះក៏មិនចេះដួលដែរ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ dantri