ភាពយន្ត​ថ្មី​សហការ​ជាមួយ​ចិន​របស់ Lee Minho លេច​ធ្លាយ Trailer

  • 2016-03-17 16:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​ភាពយន្ត "Bounty Hunter” របស់​តារា​សម្ដែង​កូរ៉េ Lee Minho ស្រាប់​តែ​ត្រូវ​លេច​ធ្លាយ Trailer មាន​ប្រវែង​ជាង​១​នាទី ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ Lee Minho ជក់​ចិត្ត​នឹង​ឈុត​វាយ​តប់​របស់​តារា​សម្ដែង​នេះ។

 

ដោយ​មិន​ដឹង​ហេតុផល ថ្ងៃ ១៧​ខែ​មីនា Trailer របស់​ភាពយន្ត "Bounty Hunter” ត្រូវ​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​អ៊ីនធឺណិត។ បើ​ទោះ​បី​ជា​ភាពយន្ត​នេះ​បាន​បញ្ចប់​គ្រប់​ឈុត​ថត​ទាំង​អស់​កាល​ពី​ចុង​ឆ្នាំ​មុន​ក៏​ដោយ តែ​ក្រុម​ការងារ​មិន​ទាន់​ចាប់​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​មើល​​​លក្ខណៈ​សម្បត្តិ​របស់​តួ​អង្គ​យ៉ាង​អន្ទះសា។

 

Poster ដ៏​អាថ៌កំបាំង​របស់ "Bounty Hunter"

 

“Bounty Hunter” គឺ​ជា​គម្រោង​ភាពយន្ត​ធំ​​សហការ​គ្នា​រវាង​ចិន​និង​កូរ៉េ ប្រមូល​ផ្ដុំ​ទៅ​ដោយ​តារា​សម្ដែង​ល្បី​ឈ្មោះ​ជា​ច្រើន​របស់​ប្រទេស​ទាំង​២​ដូច​ជា Lee Minho, Wallace Chung និង Tang Yan ជា​ដើម។ គេ​ជឿជាក់​ថា​នេះ​​ភាពយន្ត​នេះ​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ដាក់​បញ្ចាំង។ នេះ​ក៏​ជា​លើក​ទី​១​​ត្រលប់​មក​រឿង​វាយតប់​គ្នា​វិញ​របស់ Lee Minho ផង​ដែរ​បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​រឿង​ភាគ​ "City Hunter” កាល​ពី​ឆ្នាំ ២០១១។

 

 

Tang Yan ត្រូវ​ប្រជែង​ជាមួយ Angelababy និង Yang Mi ដើម្បី​មាន​មុខ​ក្នុង​រឿង​នេះ

 

ជាមួយ​គ្នា​ផង​ដែរ ដើម្បី​បាន​ដើរ​តួ​ឯក​មួយ​ក្នុង​ភាពយន្ត​នេះ តារា​សម្ដែង​ស្រី​ Tang Yan ត្រូវ​ប្រជែង​ជាមួយ​តារា​ស្រី​ល្បី​ឈ្មោះ​ដូច​ជា Angelababy និង Yang Mi ដើម្បី​មាន​វត្តមាន​ក្នុង​គម្រោង​ធំ​លើក​នេះ។​មក​ទល់​ពេល​នេះ ខាង​ក្រុម​ការងារ​មិន​ទាន់​បញ្ជាក់​ថ្ងៃ​ដាក់​បញ្ចាំង​របស់​ភាពយន្ត​នេះ​នៅ​ឡើយ​ទេ៕

 

 
 

ចុចអាន៖Lee Minho និង Song Seunghunត្រូវ​ក្មេង​ប្រុស​១៥​ឆ្នាំ​ដណ្ដើម​តំណែង​​តារា​អាស៊ី​​សង្ហា​បំផុត

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14