បែក​ធ្លាយ​រូប​ពាក់​កណ្ដាល​នៃ​ iPhone 7 ចេញ​ពី​រោងចក្រ​ផលិត​ផ្ទាល់

  • 2016-03-17 15:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​​មួយ​រូប​នៃ​រោងចក្រ​ Foxconn ដែល​​ជា​រោងចក្រ​ផលិត​ទូរសព្ទ​ iPhone ​បាន​បញ្ចេញ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ផ្នែក​ខាង​ក្រោម​របស់​ iPhone ជំនាន់​ថ្មី។

 

 

តាម​រូបភាព​ឃើញ​ថា​ខ្សែ​ឆ្នូត​ដែល​មាន​តាំង​ពី​នៅ​លើ​ម៉ូដែល​ iPhone 6 គឺ​នៅ​រក្សា​ដដែល​ ប៉ុន្តែ​វា​ហាក់​បាន​ប្ដូរ​ទីតាំង​ទៅ​ស្ថិត​នៅ​គែម​ផ្នែក​​ខាង​ក្រោម​វិញ។ នៅ​ក្នុង​រូបភាព​នៃ​ដែរ​គេ​ក៏​ឃើញ​មាន​​នូវ​សម្បក​មួយ​ទៀត​ដែល​មាន​រូបរាង​ដូច​គ្នា។

 

យ៉ាង​ណា​ក្ដី​គេ​មិន​ទាន់​ជឿជាក់​១០០​ភាគរយ​ទេ​ថា​នេះ​ជា​រូបភាព​ពិត​ប្រាកដ​របស់​ iPhone 7 ឬ​យ៉ាង​ណា​ដោយ​សារ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​គឺ​ទទេ​ស្អាត​ ពោល​មិន​មាន​អក្សរ​ ឬ​​បញ្ជាក់​ថា​ជា​ iPhone 7 នោះ​ទេ។

 

មក​ទល់​ពេល​នេះ​មាន​រូបភាព​​នៃ​ iPhone 7ជា​ច្រើន​​រូបភាព​ដែល​បាន​បែក​ធ្លាយ​ចេញ​មក​ហើយ​វា​សុទ្ធ​តែ​ស៊ី​គ្នា​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​បាន​ផ្សព្វផ្សាយ។ ​ក្នុង​ចំណោម​នោះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​គេ​ជឿ​​ជាក់​ថា​នឹង​ក្លាយ​ជា​ការ​ពិត​នោះ​គឺ​ អវត្តមាន​នៃ​រន្ធ​កាស​ទំហំ​ ៣,៥​ម.ម៕

 

ចុច​អាន៖ iPhone 7 Plus កាមេរ៉ា​ភ្លោះ​លេច​រូប​មក​ច្បាស់​ចែស​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AppleInsider​​​​​​​​