​បួន​ចំណុច​ដែល​ធ្វើ​ឲ្យ​ Zoomer X ស៊េរី​២០១៦​ ពេញ​និយម​ខ្លាំង

  • 2016-03-17 18:16:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​​គេ​សង្កេត​ឃើញ​ថា​​ចំនួន​អ្នក​ប្រើ​ប្រាស់​ម៉ូតូ​​ហុងដា​ម៉ូដែល​ Zoomer X ស៊េរី​ឆ្នាំ​២០១៦​ ហាក់​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក។ ការ​​កើន​ឡើង​នេះ​ដែរ​ដោយ​សារ​​ម៉ូតូ​នេះ​មាន​ចំណុច​ទាក់​ទាញ​ធំៗ​ចំនួន​បួន​ដូច​ខាង​ក្រោម៖

 

១. មាន​កុងទ័រ​ប្រភេទ​ Digital

 

 

​​​​​​ក្នុង​ចំណោម​ម៉ូតូ​​របស់​ក្រុមហ៊ុន​ហុងដា​គេ​ឃើញ​មាន​តែ​ Zoomer X ស៊េរី​២០១៦​ និង​ MSX 125 ប៉ុណ្ណោះ​ដែល​មាន​បំពាក់​កុងទ័រ​ទំនើប​បែប​ឌីជីថល។ កុងទ័រ​នេះ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​កុងទ័រ​ធម្មតា​ដោយ​សារ​វា​បង្ហាញ​ទិន្នន័យ​បាន​ជាក់​លាក់​​និង​ច្បាស់​ល្អ​​ ដូច​ជា​ល្បឿន​ កម្រិត​ប្រេង​ឥន្ធនៈ​ និង​រយៈ​ចម្ងាយ​ដែល​បាន​បើក​បរ​ជា​ដើម។

 

២. មាន​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​

 

Zoomer Xស៊េរី​ចុង​ក្រោយ​នេះ​មាន​បំពាក់​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ (Idling Stop System) ដែល​​​ប្រព័ន្ធ​នេះ​មិន​មាន​​​នៅ​លើ​ ស៊េរី​២០១៥​ ឡើយ។

 

៣. ស៊ីសាំង​កាន់​តែ​តិច​ជាង​មុន

ដោយ​សារ​តែ​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យ​ប្រវត្តិ​រួម​ទាំង​មាន​ម៉ាស៊ីន​ប្រើ​ប៊ិច​ប្រភេទ​ PGM-FI ជួយ​ឲ្យ​ម៉ូតូ​នេះ​ស៊ីសាំង​កាន់​តែ​តិច​ជាង​មុន ពោល​១​លីត្រ​ជិះ​បាន​ចម្ងាយ​ប្រមាណ​ ៦២,៣​គ.ម។

 

៤. មាន​តួ​ខ្លួន​ទាក់​ទាញ​

 

ក្រុមហ៊ុន​ហុងដា​បាន​រចនា​​ត្រកូល​ Zoomer X ​ឲ្យ​មាន​រូបរាង​ខុស​ប្លែក​ពី​ម៉ូតូ​អូតូ​ដទៃ​ទៀត​ ដែល​វាជា​ចំណុច​ដ៏​ទាក់​ទាញ​មួយ​របស់​ម៉ូតូ​នេះ។ មិន​តែ​ប៉ុណ្ណោះ​ស៊េរី​ ២០១៦​ ​បាន​ប្ដូរ​ពណ៌​គ្រោង​ដែក​ជុំវិញ​កែប​​ទៅ​ជា​ពណ៌​ស​ និង​បាន​បន្ថែម​ដែក​នៅ​ពី​ក្រោម​​ប្រអប់​ចង្កៀង​ផ្នែក​ខាង​មុខ​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ឡើង៕​​

​​​​​​​​​​​​​​

ចុច​អាន៖ Scoopy ស៊េរី២០១៦​ បង្អួត​រូបរាង​ដ៏​​កាលីប​​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី

 

ដោយ៖ ហៃ​ សុខ​ហេង ប្រភព​រូបភាព៖ បរទេស ​​​​​​​​

អត្ថបទថ្មី