ដំណោះ​ស្រាយ​ពេល​ចុច​មើល​វីដេអូ​ YouTube ​ស្រាប់​តែ​លោត​ផ្ទាំង​នេះ​ចេញ​មក

  • 2016-03-18 20:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វីដេអូ​​នៅ​លើ​ប្រព័ន្ធ​ YouTube ​មួយ​ចំនួន​បាន​កំណត់​វិសាលភាព​នៃ​ការ​ទស្សនា​តែ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ។​ ​​នេះ​​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ដទៃ​​មិន​អាច​ទស្សនា​វីដេអូ​ទាំង​នោះ​បាន ពោល​ពេល​ចុច​ចូល​មើល​តែង​លោត​ផ្ទាំង​ដូច​បង្ហាញ​ខាង​ក្រោម។ ​

 

 

យ៉ាង​ណា​ក្ដី​​បញ្ហា​នេះ​នៅ​តែ​មាន​ដំណោះស្រាយ ដែល​ដំណោះស្រាយ​នឹង​បង្ហាញ​ជូន​ដូច​ត​ទៅ​នេះ៖

 

*បញ្ជាក់​ថា​វិធី​ខាង​ក្រោម​អាច​អនុវត្តន៍​បាន​តែ​នៅ​លើ​កុំព្យូទ័រ​ដែល​មាន​ប្រើ​ប្រាស់​ Browser Chrome ប៉ុណ្ណោះ

 

-នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ចាប់​ផ្ដើម​បើក​ Browser Chrome ឡើង​ បន្ទាប់​មក​​យក​ Mouse ​ចុច​លើ​តំណ​ភ្ជាប់​មួយ​នេះ។

 

-ពេល​ទៅ​ដល់​ផ្ទាំង​ Extension ឈ្មោះ​ថា​ ProxFlow បន្ត​ចុច​លើ​ពាក្យ​ "ADD TO CHROME”។ បន្ទាប់​មក​ចុច​លើ​ពាក្យ​ថា​ "Add extension” នោះ​ជា​ការ​ស្រេច។

 

 

 

បន្ទាប់​ពី​ដំឡើង​ Extension នេះ​រួច​អ្នក​នឹង​​អាច​ទស្សនា​គ្រប់​វីដេអូ​​លើ​ប្រព័ន្ធ​ YouTube បាន​ទោះ​បី​ជា​​មាន​កំណត់​ប្រទេស​ក្ដី៕​​​​​​​​​​ ​​​ ​​​​​​​

ចុច​អាន៖ Youtube Channel ​សម្រាប់​អ្នក​ដែល​​ចង់​ចេះ​ថត​រូប​ ​គួរ​​ចូល​មើល​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Chrome​